ចាប់បានហើយឃាត.ករដៃឆៅដែលចាក់ស្លាប់មិត្តភក្ដ័កាលពីយប់ថ្ងៃទី១៣ខែវិច្ឆិកា
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានអោយដឹងថា ជនសង្ស័យដែលចាក់ស្លាប់បុរសប្រជាការពារភូមិតាឡី ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី នោះពេលនេះ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌ ដង្កោ ស្រាវជ្រាវចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨នេះ នៅចំណុចភូមិសំបូរ សង្កាតដង្កោ ។
ជនសង្ស័យដែលជាឃាតក មានឈ្មោះ ថាច់ សួ ភេទប្រុសអាយុ៤៦ឆ្នាំស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ដង្កោ ។ ចំណែកជនរងគ្រោះមានឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំមុខរបរ ប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ ។
គួរំលឹកថា៖ កាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨ ជនសង្ស័យនឹងរងគ្រោះបានផឹកសុីជាមួយគ្នានៅហាងមួយកន្លែងតាមបណ្តោយផ្លូវព្រៃស ហើយពេលផឹកស្រវឹងក៏បានទាស់សម្តីគ្នាតិចតួចរឿងរកសុីដីធ្លី រហូតដល់ម៉ោង១១យប់ ក៏បបួលគ្នាទៅផឹកបន្តទៀតនៅផ្ទះជនរងគ្រោះ ប៉ុន្តែពេលជិះដល់កណ្តាលផ្លូវ ត្រង់ចំណុច ភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោ ជនសង្ស័យក៏ស្ទាក់យកកូនកាបិតចាក់ទៅលើជនរងគ្រោះចំនួន៣កាំបិតបណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់បន្ទាប់កើតហេតុ។
លោកវរៈសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានអោយដឹងថា ចំពោះមូលហេតុដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះគឺផ្តើមចេញពីទំនាស់រឿងទិញលក់ដី ហើយមុនពេលកើតហេតុជនរងគ្រោះបានស្ទុះទៅវៃជនសង្ស័យ ទើបធ្វើអោយជនសង្ស័យការពារខ្លួនទាញកូនកាំបិតចាក់ទៅលើជនរងគ្រោះចំនួន៣កាំបិតតែម្តង នេះបើតាមការសារភាពរបស់ជនសង្ស័យ។
លោកអធិការបានបន្តថា ក្រោយចាប់ខ្លួនជនសង្ស័យភ្លាមៗត្រូវបានបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនិតីវិធី ៕