ឆេះអសនៈផ្ទះល្វែងជាន់ទី១ក្នុងបុរីលឹមឈាងហាក់ គីឡូម៉ែត្រលេខ៦សំណាងល្អពន្លត់ទាន់
ភ្នំពេញ៖ អគ្គីភយ័បានឆេះអសនៈផ្ទះល្វែងជាន់ទី១ នៅក្នុងបុរីលឹមឈាងហាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ មិនបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង តែខូចខាតទ្រព្យសម្បត្តិ ចំនួន ។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលា ម៉ោង០១នឹង៥០នាទីរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨នៅចំនុចផ្ទះលេខ៦៥Fផ្លូវលេខ2Aបុរីលឹមឈាងហាក់ក្រុមទី11ភូមិ គ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ នួន សុីខន ភេទស្រីអាយុ៣១ឆ្នាំមុខរបរលក់ដូរ រស់នៅទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ថាមានអគ្គីភយ័ឆាបឆេះផ្ទះក្នុងបុរីលឹមឈាងហាក់ ខណៈទទួលបានពត៌មានភ្លាមកំលាំងខណ្ឌប៉ុស្តិ៍និងអាជ្ញាធរព្រមទាំងរថយន្តនិងកម្លាំងអន្តរាគមន៍បង្កានិងពន្លត់អគ្គីភ័យបានចុះដល់កន្លែងកេីតហេតុធ្វេីការបាញ់ពន្លត់ដោយចេញរថយន្តទៅចំនួន៨គ្រឿងបាញ់ទឹកពន្លត់អស់ចំនួន៤គ្រឿង១គ្រឿងឡានសាលាខណ្ឌឫស្សីកែវ បានបាញ់ពន្លត់រលត់ជាស្ថាពរនៅកន្លះម៉ោងក្រោយកើតហេតុ ។
បើតាមសមត្ថកិច្ច និងម្ចាស់ផ្ទះបានឱ្យដឹងថា អគ្គីភ័យនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ដែលដាក់នៅអសនៈ ។
ម្ចាស់ផ្ទះបន្តថា សម្ភារះខូចខាត ឆេះបន្ទប់រៀបអសនះជាន់ទី១ក្រៅពីនោះពុំមានការខូចខាតឬគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះឡេីយ ៕