មន្ទីរទេសចរណ៍ខេត្តរតនគិរីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញ សេវាកម្មភ្ញៀវ និងបដិសណ្ឋារកិច្ចដើម្បីទទួលភ្ញៀវទេសចរណ៍នៅ តាមសហគមន៍ ផ្ទះស្នាក់នៅ
រតនគិរី៖ វគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្គោលជំនាញសេវាកម្មភ្ញៀវ និងបដិសណ្ឋារកិច្ចដើម្បីទទួល ភ្ញៀវទេសចរណ៍នៅតាមសហគមន៍ និងផ្ទះស្នាក់ត្រូវបានមន្ទីរទេសចរណ៍ខេត្តរតនគិរីប្រារព្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតី ភាពឯកឧត្តម លន់ សុភាព អភិបាលរងខេត្តតំណាងឯកឧត្តម ថង សាវុន អភិបាលខេត្ត។
ថ្លែងទៅកាន់សិក្ខាកាមដែលបានចូលរួមប្រមាណជាង ១០០ នាក់ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យ អាទិភាពដ៏សំខាន់មួយក្នុងការកសាងសេដ្ឋកិច្ចសង្គមដោយបាននាំមកនូវចំណូលជូនជាតិ ផ្តល់ឳកាសការងារ ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះលោក ប្រធានមន្ទីរទេសចរណ៍ខេត្តជឿជាក់ថា នឹងបានចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តរតនគិរី ជាពិសេសផ្តល់ជូននូវម្ចាស់គ្រប់គ្រងអាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់អនុវត្តអោយស្របតាមយុទ្ធនាការទីក្រុងស្អាត រមណីយ ដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្គោលជំនាញសេវាកម្មភ្ញៀវ និងបដិ សណ្ឋារកិច្ចដើម្បីទទួលភ្ញៀវទេសចរណ៍នៅតាមសហគមន៍ និងផ្ទះស្នាក់ ឯកឧត្តម លន់ សុភាព បានលើកឡើងអំពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី ហើយតាមរយៈ សក្តានុពលដ៏សម្បូរបែបនេះ បានធ្វើអោយមានការទាក់ទាញយ៉ាងច្រើនពីសំណាក់ភ្ញៀវ ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលកត្តាទាំងអស់ នេះហើយដែលជម្រុញអោយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី មានការរីចម្រើនគួរអោយ កត់សម្គាល់ ជាពិសេសផ្នែកឧស្សាហកម្មទេសចរណ៍ក៏កំពុងដើរតួនាតីយ៉ាងសំខាន់ក្នុងការ ជម្រុញកំណើនសេដ្ឋកិច្ចខេត្ត និងឈានដ៏ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរីបានមួយកម្រិតផងដែរ ។ ឯកឧត្តមអភិបាលរងខេត្តបន្តថា ថ្វីត្បិតក្នុងខេត្ត រតនគិរីមានសហគមន៍ទេសចរណ៍តាមពីយូរមកហើយក៏ពិតមែន ក៏ប៉ុន្តែសហគមន៍ខ្លះនៅ ពុំទាន់ដំណើរបានល្អនៅឡើយ ដូច្នេះការចូលរួមរបស់សហគមន៍ទេសចរណ៍គឺជាគន្លឹះមួយ ឈានទៅរកភាពជោគជ័យក្នុងការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ប្រកបដោយការទទួល ខុសត្រូវនឹងមាននិរន្តរភាព មិនតែប៉ុណ្ណោះការកសាងសមត្ថភាពមានការពាក់ពន្ធមិនត្រឹម តែដំណើរការនៃការបង្កើនចំណេះដឹង និងជំនាញប៉ុណ្ណោះទេ គឺថែមទាំងណាក់ពន្ធ និងសមត្ថភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ ក្នុងការបញ្ជេញឥទ្ធិពលនឹងមានផលប៉ះ ពាល់ដោយផ្ទាល់ទៅលើការសំរេចចិត្តរបស់ពួកគាត់ ហេតុនេះហើយចំណុចសំខាន់ គឺការ កសាងសមត្ថភាព ។
ឯកឧត្តមអភិបាលរងខេត្តបានចាត់ទុកវគ្គបណ្តុះបណ្តាលនេះគឺពិតជាមានសារសំខាន់ សម្រាប់គ្រប់គ្នាដើម្បីស្វែងយល់ និងឆ្លុះបញ្ជាំងមើលថា តើសហគមន៍ទេសចរណ៍ និងផ្ទះ ស្នាក់នៅក្នុងខេត្តរតនគិរីឈានបានដល់កម្រិតណា ហើយថាតើយើងត្រូវកែលម្អនូវកង្វះ ខាតអ្វីខ្លះទៀត ដើម្បីអោយស្របទៅតាមស្តង់ដារបដិសណ្ឋារកិច្ច ៕