នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរនូវគ្រឿងញៀន
ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែ ០៤ ២០១៨ ចំណុចលើផ្លូវ១១៥ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
-ឈ្មោះ សំ តាក់ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមានម្សៅ-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់ (មេតំហ្វេតាមីនម៉ាទឹកកក) ចំនួន៣កញ្ចប់ (ធំមួយ+ល្មមមួយ+តូចមួយ) នឹង ម៉ូតូ១គ្រឿងម៉ាកc125ពណ៌ខ្មៅ សេរី ២០១៧ ឡើងតែម ២០១៨ គ្មានស្លាកលេខ-ទូរសព្ទចំនួន២គ្រឿង (ម៉ាកSamsungមួយគ្រឿង+ម៉ាកLGមួយគ្រឿង)។
នគរបាលឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ-គឺកម្លាំងនៃ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចេញល្បាតក៏ឃើញជនសង្ស័យឈប់ម៉ូតូដើម្បីចាក់សាំង ហើយម៉ូតូគ្មានស្លាកលេខ ទើបកម្លាំងយើងធ្វើការសាកសួរនិងឆែកឆេររកឃើញថ្នាំញៀនចំនួន ៣ កញ្ចប់លាក់ទុកនៅក្នុងហោប៉ៅខោ ហើយក៏ឃាត់ខ្លួន ព្រមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ តែម្តង ដើម្បីសួរនាំចាត់ការតាមនីតិវិធីច្បាប់។
សូមជម្រាបថា បើតាមចម្លើយសារភាព ជនសង្ស័យបាននិយាយថា៖ ថ្នាំញៀន (៣កញ្ចប់នេះ) គឺ ឈ្មោះ ធុយ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសង្កាត់ជាមួយគ្នា ប្រើអោយយកទៅលក់អោយឈ្មោះ រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ បើករថយន្តដឹកដីនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយលក់តំលៃ ២០ម៉ឺនរៀល ដើម្បីចែកចាយបន្តទៀត។ ហើយគាត់និយាយទៀតថា គាត់បានកាន់ថ្នាំញៀនអោយឈ្មោះ ធុយ ដើរចែកចាយរយៈពេលជាងមួយខែមកហើយ។