លោកតា ភិរម្យប្រាជ្ញ ឈួន បានទទួលមរណៈភាពហើយ
ភ្នំពេញ៖ លោកតា ភិរម្យ ប្រាជ្ញ ឈួន សិល្បៈបុរាណខ្មែរផ្នែក ចាបុី ដងវែង បានមរណៈភាពហើយនៅវេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រះជន្ម៨២ឆ្នាំ ហើយសព ត្រូវបានយកមកតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តបទុមវតី ។