Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌសែនសុខបង្ហាញមុខឃាតករញីឈ្មោល​ដែល​ធ្វើទារុណកម្មនារីរកសុីភេទម្នាក់រហូតស្លាប់

ភ្នំពេញ៖​ ឃាតករប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការខណ្ឌសែនសុខឃាត់ខ្លួននឹងបង្ហាញមុខជាសាធារណៈក្រោយពីឃាតករញីឈ្មោលបានធ្វើសកម្មភាពវាយធ្វើទា​ រុណកម្មនារីរកសុីផ្លូវភេទម្នាក់ដែលមិនព្រមរួមភេទជាមួយភ្ញៀវរហូតស្លាប់រួច​ដឹកសពទៅទម្លាក់ចោលនៅវត្តទឹកថ្លា​ ហើយការធ្វើសន្និសិទ្ធបង្ហាញមុខនេះធ្វើឡើង​នៅ​រសៀលថ្ងៃទី២០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ។

លោកវរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការខណ្ឌសែនសុខ​ បានថ្លែងប្រាប់អ្នកព័ត៌មានថា​ ក្រោយពីមានការភ្ញាក់ផ្អើលករណីសពនារីម្នាក់ត្រូវបានឃាតករវៃសម្លាប់ហើយដឹកសព​យកមកទម្លាក់ចោលក្នុងបរិវេនវត្តទឹកថ្លានោះ​ រូបលោកបានសុំការ​អនុញ្ញាតពីឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការស៊ើបអង្កេតអស់រយះពេល៥ថ្ងៃ​ ទើប​ទទួលបានតម្រុយ​ហើយកំណត់មុខសញ្ញាឃាតករបាន។ លោកបន្តថាក្រោយទទួលបានតម្រុយភ្លាមលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅឡោព័ទ្ធឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ជាជនជាតិ​វៀតណាម​កំពុងស្នាក់នៅផ្ទះម៉ាស្សាមួយកន្លែងនៅផ្លូវ៥៩៨ ភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀកថ្ងៃទី១៩​ យកមកសួរនាំនៅអធិការដ្ឋាន​នគរបាលខណ្ឌសែនសុខ។

លោកអធិការបន្តថាក្រោយមន្ត្រីជំនាញសួរនាំរួចជន​សង្ស័យ​ដែលឃាតករបាន​ឆ្លើយសារភាពថា​ ពួកគេពិតជា​បានសម្លាប់នារីរងគ្រោះរួចដឹកយកទៅទម្លាក់ចោលនៅក្នុងវត្តទឹកថ្លាពិតប្រាកដមែន​ ដោយដើមហេតុមកពីនារីរងគ្រោះខាងលើមិនព្រោះរួមភេទជាមួយភ្ញៀវដែលចូលមកកោសជប់ម៉ាស្សាក្នុងហាងរបស់ខ្លួន​ ។ ជនសង្ស័យបន្តថាកន្លងមក​ពួកខ្លួនតែងតែវៃធ្វើបាបនារីរងគ្រោះដោយដំបងនឹងទាត់ធាក់​ ទាញបោចសក់បោកក្បាល​ រហូតមដល់ថ្ងៃទី១៥​ វៃជ្រុលដៃក៏បណ្តាលអោយនាងដាច់ខ្យល់ស្លាប់បាត់បង់​ជីវិត​ ហើយខ្លួនភ័យមិនដឹងធ្វើម៉េចក៏សម្រេចដឹកសពនាងទៅចោលនៅវត្តទឹកថ្លាតែម្តង។

ជនសង្ស័យជាឃាតករទាំងពីរនាក់​ ទី១មានឈ្មោះ ង្វៀង យុាំងចូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកមើលការ​ខុស​ត្រូវស្រីបម្រើផ្លូវភេទ ទី២​ឈ្មោះ ង្វៀង ធីយុំាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ​វៀតណាម មុខរបរលក់ឥវ៉ាន់ ចំណែកជនរងគ្រោះឈ្មោះ ង្វៀង យុំាងយុង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីបម្រើផ្លូវភេទ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់រួមនិងវត្តុតាងត្រូវបានសមត្ថកិច្ច​ កសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការ​ចាត់​ការបន្តតាមនិតិវិធីច្បាប់​ ៕