លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យតំណាងឯកឧត្តម ប៉ា សុជាតិវង្សចូលរួមសំណេះសំណាលនិងនាំយកថវិកាឧបត្ថម្ភជូនដល់ទូក”ង” សំហេង សែនជ័យ និង ទូកខ្មែរកម្ពុជាមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌល ក្រុងភ្នំពេញ និងជា ប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាជាតិកម្ពុជាបាននាំយកថវិកាមួយចំនួនរបស់ឯកឧត្តមប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាទៅជួយឧបត្ថម្ភជូនដល់ទូក”ង”ឈ្មោះ សំហេង សែនជ័យបារមីវត្តចាក់អង្រែលើ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្សបានមានប្រសាសន៍ក្នុងអង្គពិធីសំណេះសំណាល នាព្រឹកនេះថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនកីឡាករទូក “ង” ឈ្មោះ សំហេង សែនជ័យបារមីវត្តចាក់អង្រែលើដែលប្រកាន់ភ្ជាប់នូវសុជីវធម៌ សីលធម៌ និងក្រមសីលធម៌វិជ្ជាជីវ: ដោយបានជៀសវាងការប្រព្រឹត្តដោយមិនសមរម្យនិងការដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ផ្សេងៗណាមួយជាយថាហេតុ។ លើសពីនេះទៀតអ្វីដែលថ្នាក់ដឹកនាំបានសំគាល់ឃើញថាបងប្អូនយើងមានការសាមគ្គីភាព គោរពសិទ្ធិគ្នាទៅវិញទៅមក ព្រោះកីឡានាំមកនៅកិត្តិយស កីឡានាំមកនៅសេចក្តីថ្លៃថ្នូរ និងកីឡានាំមកនៅសុខភាពល្អផងដែរ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ា សុជាតិវង្ស តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលក្រុងភ្នំពេញ និងជា ប្រធានគណ:កម្មាធិការទី១នៃរដ្ឋសភាជាតិបាននាំយកថវិកាចំនួន ៦លានរៀលរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ឧបត្ថម្ភជូនដល់បងប្អូនកីឡាករចំណុះទូក”ង”ឈ្មោះ សំហេងសែនជ័យបារមីវត្តចាក់អង្រែលើដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរហូតទទួលបានជ័យដ៏ត្រចះត្រចង់ និងសូមជូនពរបងប្អូនទាំងអស់សុំជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕