ក្រុមចោរប្លន់ម៉ូតូបានសម្រេចជិតប៉ុស្តិ២៤ម៉ោងផ្លូវទំនប់កប់ស្រូវជនរងគ្រោះរត់ទៅប្ដឹងគ្មានសមត្ថកិច្ចប្រចាំការ
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបប្អូនបំណងជួនទៅបន្ទប់ជួលវិញ បានពាក់កណ្ដាលផ្លូវ ត្រូវក្រុមចោរ ជិះម៉ូតូ៤គ្រឿងគ្នាជិត១០នាក់ ដេញកាប់ ប្លន់យកម៉ូតូ ហុងដា ឌ្រីមស៊េរី២០១៨បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា១០និង២០នាទីយប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវ ទំនប់កប់ស្រូវ ជិតប៉ុស្តិ៍២៤ម៉ោង ស្ថិតក្នុងភូមិ ស្រែដែកជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សយ វីនភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាង បាញ់ថ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិទួលឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាម ។ ចំណែកម៉ូតូដែលជនសង្ស័យកាប់ប្លន់យកទៅ ម៉ាក ហុងដា ឌ្រីមសង់ពណ៌ខ្មៅស៊េរី២០១៨ ពាក់ស្លាកលេខបាត់ដំបង1AC.1610 ។
បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឌុបប្អូនប្រុសគាត់ពីបន្ទប់របស់គាត់ទៅបន្ទប់ជួលប្អូនវិញដោយជិះម៉ូតូតាមផ្លូវទំនប់កប់ស្រូវ ខណៈដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមគ្នាប្រមាណជិត១០នាក់ជិះម៉ូតូចំនួន៤គ្រឿងដែលឈប់ផ្តុំគ្នាកន្លែងម៉ាតជិតប៉ុស្តិ៍២៤ម៉ោងផ្លូវកបស្រូវ ជិះម៉ូតូដេញពីក្រោយពួកគាត់ហើយបានដកដាវព្រមទាំងខ្សែក្រវាត់មកវាយ ធ្វើឲ្យរូបគាត់និងប្អូនភ័យស្លន់ស្លោរ ផ្ដួលម៉ូតូលោតចូលទឹកបឹងឈូកយករួចខ្លួន ។ ភ្លាមៗក្រុមជនសង្ស័យឃើញឱកាសល្អបានលើកម៉ូតូជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះ២នាក់បងប្អូនបានឡើងពីទឹករត់ទៅប៉ុស្តិ២៤ម៉ោងបំណងទៅប្ដឹងតែអកុសល់មានតែប៉ុស្តិ២៤ម៉ោងតែគ្មានកម្លាំងសមត្ថកិច្ចប្រចាំការ។ បន្ទប់មកពួកគាត់បានជិះម៉ូតូឌុបមកប៉ុស្តិ៍នគរបាលចោមចៅទី៣ដើម្បីដាក់ពាក្យបណ្ដឹងប៉ុន្តែដោយសារទឹកដីផ្សេងគ្នាទើបសមត្ថកិច្ចនគរបាល ចោមចៅ៣បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមវិញដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យចាប់មកផ្ដន្ទាទោសតាមច្បាប់ ៕