ជយោ!ល្ខោនខោលរបស់កម្ពុជាត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក
ជយោ! អបអរសាទរល្ខោនខោលរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្កការយូណេស្កូជាផ្លូវការហើយ នាសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Center (SVICC) នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។