Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូចេញពីផឹកសុីឌុបមិត្តតិភក្តិត្រឡប់ទៅផ្ទះធ្លាក់ជង្ហុកដួលបោកនិងថ្នល់ស្លាប់ម្នាក់ចំណែកម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​គួរឲ្យសង្វេក​ ចំណែកម្នាក់ទៀតរងរបួសធ្ងន់​ ខណៈដែល​ចេញ​ពីផឹងសុីហើយបានជិះម៉ូតូមួយគ្រឿងឌុបគ្នាបំណងត្រឡប់​ទៅផ្ទះ​ តែត្រូវធ្លាក់ជង្ហុកដួលបោកក្បាលនិងថ្នល់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០​នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខច្រក​ចូល បុរី ហ្គេនភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ ភូមិ៤ សង្កាត់​ច្រាំងចំរេះ១ ខណ្ឌឬស្សីកែង​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះដែល(ស្លាប់)ជាម្ចាស់ម៉ូតូមានឈ្មោះជា សុភ័ក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិព្រៃសំរោង ឃុំទួលព្រិច ស្រុកអង្កស្នួល ខេត្តកណ្តាល។​ ចំណែកម្នាក់ទៀតដែលរួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណបានរងរបួសធ្ងន់ត្រូវបាន​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ។

បើតាមប្រភពពីមិត្តភក្តិជនរងគ្រោះផ្សេងទៀតបានឲ្យដឹងថា​មុនពេលកើតហេតុគេឃើញជនរងគ្រោះបាននាំគ្នាផឹកសុី​នៅ​ផ្ទះមិត្តភក្តិនៅម្តុំអន្លង់ក្ងាន លុះផឹកសុីរួចក៍បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ដោយជនរងគ្រោះបានជិះមួយគ្រឿងម៉ាក​ហុងដាឌ្រីមសង់ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1G-1691បានឌុបមិត្តភក្តិម្នាក់ពីក្រោយត្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតធ្លាក់ជង្ហុកដួលបណ្តាលជនរងគ្រោះជាម្ចាស់ម៉ូតូបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ចំណែកមិត្តភក្តិរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់​ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិចជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាត្តិ​យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។

គួររំលឹកផងដែរថា នៅតាមបណ្ដោយផ្លូវនៃច្រកចូលបុរី ហ្គ្រេនភ្នំពេញ ខាងលើ គឺផ្លូវកៅស៊ូ មានសុទ្ធតែជង្ហុក ដែលហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរនៅពេលយប់ ហើយប្រជាពលរដ្ឋក៏សូមណូមពរដល់អាជ្ញាធរមូលដ្ឋានជួយគិតគួរជួសជុលផ្លូវខាងលើនេះឲ្យល្អប្រសើរឡើងវិញផង ជៀសវាងគ្រោះថ្នាក់ដល់អ្នកដំណើរបន្តទៀត៕