អតីតប្រពន្ធដើមតាមរករឿងប្ដីនិងប្រពន្ធក្រោយឈ្លោះគ្នាផ្អើលសមត្ថកិច្ចប៉ុស្តិទួលសង្កែ១
ភ្នំពេញ៖ លែងលះគ្នាបាន២ខែប្ដីឲ្យអស់មាស១តម្លឹងលុយ១ពាន់ដុល្លា ស្រាប់តែអតិតប្រពន្ធដើមចាញ់ល្បែងអស់មកតាមរករឿងឈ្លោះប្រកែកគ្នាទាលុយ១០០ដុល្លា ថែមទៀត បង្កការភ្ញាក់ផ្អើលពេញប៉ុស្តិនគរបាល ទួលសង្កែ១ កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ ។
បើតាមសម្ដីស្ត្រីជាប្រពន្ធក្រោយ បានរៀបរាប់អោយដឹងថា កាលពីអំឡុងមុនភ្ជុំបិណ្ឌរូបគាត់និងបុរសជាប្ដីបានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយក៏មានទំនាក់ទំនងស្នេហាមួយគ្នាដោយខាងបុរសជាប្ដីបានប្រាប់រូបគាត់ថា បានលែងលះគ្នាជាមួយប្រពន្ធដើម រួចហើយ លុះដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ គាត់ក៏បាននាំគ្នាទៅលេងផ្ទះនៅឯស្រុកកំណើត ពេលនោះស្រាប់តែលិចមុខប្រពន្ធដើមទៅរករឿងដល់ផ្ទះរបស់គាត់ធ្វើបង្កការភ្ញាក់ផ្អើលរហូតឈានទៅដល់នាំគ្នាទៅរកមេភូមិដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿងដោយខាងប្ដីអោយមាស១តម្លឹង ទៅខាងប្រពន្ធដើម ។ លុះក្រោយមិនបានប៉ុន្មានផង ប្រពន្ធដើមមករករឿងម្ដងទៀតនៅក្នុងអំឡុងខែ១១តែមិនចាំថ្ងៃ គាត់( ប្រពន្ធដើម) បានមកទាលុយ១ពាន់ដុល្លាទៀតគាត់និងប្ដីបានអោយទៀតដើម្បីបញ្ចប់ ។ លុះមកថ្ងៃទី២៨ម្សិលមិញស្ត្រីជាប្រពន្ធដើមបានឡើងជិះឡានឈ្នួលមកពីស្រុកមករករឿងពួកគាត់ម្ដងទៀតទើបគាត់រត់មករកអោយសមត្ថកិច្ចជួយអន្តរាគមន៍ ។
ចំណែកអតិតៈប្រពន្ធដើមមិនបាននិយាយអ្វីទាំងអស់ដោយគិតតែប្រកែកជាមួយប្រពន្ធក្រោយនិងបុរសអតិតជាប្ដីដោយទាមទាតែលុយ១០០ដុល្លា និងឈប់រករឿង ។ ដោយឡែកបុរសជាប្ដីបានរៀបរាប់ថា រូបគាត់និងអតីត ប្រពន្ធដើម បានចាប់ដៃគ្នាប្ដីប្រពន្ធដោយពុំបានរៀបការនោះទេប្រហែល២០ឆ្នាំ ព្រមទាំងមានកូនចំនួន២នាក់ធំៗហើយ ។ គាត់បានបន្តថា ប្រពន្ធដើមរបស់ជាមនុស្សញៀនល្បែងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់គ្មានសល់ ទើបគាត់សុំលែងលះឈប់យកគ្នាជាប្ដីប្រពន្ធទៀត ដោយអោយមេភូមិជួយធ្វើកិច្ចសន្យានិងបានយល់ព្រមជាមួយគ្នារួចរាល់អស់ហើយតែនៅតាមមករករឿងគាត់ទាំង២នាក់ទៀតនៅពេលណាដែលគាត់ចាញ់ល្បែងម្ដងៗ ។
សមត្ថកិច្ចបានអោយដឹងថា បុរសជាប្ដីឈ្មោះ ហេន ធឿន អាយុ៤៤ឆ្នាំមុខរបលក់ម៉ូតូ និងប្រពន្ធក្រោយមានឈ្មោះ អួន ញ៉ែម មុខរប កម្មការិនីរោងចក្រ អ្នកទាំង២ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។
ដោយឡែកប្រពន្ធដើមមានឈ្មោះ ខ្មៅ គីម មានទីលំនៅស្រុកមេសាង ខេត្តព្រៃវែង ។
ចុងក្រោយប្រពន្ធចុងព្រមអោយលុយ១០០ដុល្លាទៅប្រពន្ធដើម ហើយអោយនរបាលប៉ុស្តិទួលសង្កែ១ ជួយធ្វើកិច្ចសន្យាបញ្ចប់បញ្ហា រួចក៏បាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួន ៕