ស្គាល់ហើយជើងខ្លាំងបាញ់រះ៨គ្រាប់ តាមពិតលោកផ្កាយ២អនុប្រធាននាយកដ្ឋាន នគរបាលព្រំដែនគោក
ភ្នំពេញ៖ បុរសជើងខ្លាំង ផ្កាយ២អនុប្រធាននាយកដ្ឋាន នគរបាលព្រំដែនគោកម្នាក់ បានដកកាំភ្លើងខ្លីបាញ់រះ៨គ្រាប់នៅក្នុងផ្ទះល្វែងតាង៉ូវ ដោយមិនដឹងមូលហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភិតភ័យយ៉ាងខ្លាំងទាំងកណ្ដាល
អាធ្រាត នោះឥលូវត្រូវបានស្គាល់អត្តសញ្ញាណហើយ
គួរំលឹថា៖ ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៨ ក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ផ្លូវ៦៦៦A ភូមិតាង៉ូវក្រោម សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យបាញ់បោះសេរីមានឈ្មោះ ប្រាក់ តូចវាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជា អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក ស្នាក់នៅផ្ទះកើតហេតុ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលបានប្រាប់សមត្ថកិច្ច ឲ្យដឹងថា នៅម៉ោងជិត១២យប់ រូបគាត់បានធ្វើដំណើរ តាមរថយន្តចេញពីទួលក្រសាំងមកផ្ទះ ហើយមុនចេញដំណើរបានទូរស័ព្ទប្រាប់ប្រពន្ធអោយចាំបើកទ្វារផ្ទះ តែប្រពន្ធប្រាប់ថា មានមនុស្សប្រុសម្នាក់ដើរបាញ់កាំភ្លើងតាមផ្លូវ នៅជិតផ្ទះរបស់គាត់ ។ លុះរូបគាត់មកជិតដល់ផ្លូវចូលបុរីខាងលើ ក៏ឈប់រថយន្តចុះចូលទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍និរោធ រួចបានបើករថយន្តមកដល់មុខផ្ទះ១១B ផ្លូ៦៦៦A ស្រាប់តែខ្មាន់កាំភ្លើង រូបនោះបានស្រែកសួរគាត់ថា “ហ៊ែងទៅណា” ថែមទាំងអាមេកាំភ្លើងខ្លី ថែមទៀតហើយដើរទៅដើរមក ឃើញសភាពមិនស្រួល គាត់ក៏បើករថយន្តថយក្រោយត្រលប់ទៅប៉ុស្តិ៍នគរបាលនិរោធវិញរាយការណ៍ ប្រាប់ឲ្យសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ភ្លាមៗកម្លាំងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង្ស័យដែលជាខ្មាន់កាំភ្លើងរូបនោះ មកសួរនាំនៅប៉ុស្តិនិរោធ និងបញ្ជួនទៅអធិការខណ្ឌច្បារអំពៅបន្ត។
បច្ចុប្បន្ន ជនសង្ស័យបាញ់បោះសេរីត្រូវសមត្ថកិច្ច សាកសួរនិងកសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការតាមច្បាប់ ៕