សង្ស័យមានវិបត្តផ្លូវចិត្ត គិតខ្លីមកលោតទឹកនៅស្ពានជ្រោយសំណាងល្អមិនស្លាប់
ភ្នំពេញ)៖ ស្ត្រីម្នាក់សង្ស័យមានវិបត្តផ្លូវចិត្ត បានមកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី ប៉ងបញ្ចប់ជីវិត តែមិនបានសម្រេច ត្រូវបានបប្អូនប្រជានេសាទ ចេញទូកទៅជួយសង្គ្រោះទាន់ ។
ហេតុការណ៍បង្កឲ្យមានារភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ត្រង់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុច ស្ពានជ្រោយចង្វារថ្មីត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះដែលលោតទឹកប៉ងសម្លាប់ខ្លួនមានឈ្មោះ វែង ស្រីម៉ៅ អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្វាយតានី ឃុំស្វាយតានី ស្រុកស្អាងខេត្តកណ្តាល ជាស្រីមេម៉ាយ មានកូនប្រុសអាយុជាង១ខួប ។
បើតាមសម្ដីបុរសម្នាក់ដែលរស់នៅក្បែខាងគ្នា បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះធ្លាប់បានរៀបការមួយបុរសម្នាក់ ហើយមានកូនប្រុសម្នាក់អាយុជាង១ខួប ក៏បានលែងគ្នាទៅវិញ។ទើបធ្វើអោយនាងចេះតែគិតច្រើន ក្លាយជាជំងឺវិបត្តផ្លូវចិត្ត គិតខ្លីលែងចង់រស់នៅដូច្នេះ ។
សាក្សីដែលឃើញហេតុការណ៍និងបានជួយស្ត្រីរងគ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុ រូបគាត់បានលឺសំលេងទឹក ពេលដែលរូបគាត់ក្រឡេកមើលទៅឃើញមានដៃមនុស្សស្រីហែលទឹក ភ្លាមៗ គាត់ក៏បានចេញទូកទៅជួយសង្គ្រោះលើកនាងដាក់លើទូកនាំយកមកលើគោករួចរាយការណ៍ទៅសមត្ថកិច្ចដែលប្រចាំការគោលដៅការពារស្ពានទី៣ ។
ក្រោយមកកម្លាំងការពារស្ពានក៏បានមកទទួលយកស្ត្រីរងគ្រោះទៅធ្វើការ អប់រំ កុំអោយគិតខ្លីមានគំនិតចង់សម្លាប់ខ្លួនឯងដូច្នេះទៀតត្រូវចេះព្យាយាម តស៊ូដើម្បីអនាគតខ្លួនឯងនិងកូនដែលគ្នានៅតូច បន្ទាប់មកកម្លាំងការពារស្ពានក៏បានទំនាក់ទំនងទៅក្រុមគ្រួសាមកទទួលយកទៅផ្ទះវិញ ៕