Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខឹងម្ដាយស្ដីបន្ទោសរឿងមានសង្សារតូចចិត្តគិតខ្លីចង.ក​សម្លាប់ខ្លួនបន្សល់ទុកលិខិតសុំទោស

បន្ទាយមានជ័យ៖​ យុវតីវ័យក្មេងម្នាក់ចិត្តដល.ក​គ្រាន់តែម្ដាយ​ ស្ដីបន្ទោស​ បន្តិចបន្តួច​ រឿងមានសង្សារ​ ខ្លាចម្ដាយនាំទៅ​ឲ្យពេទ្យ​ពិនិត្យ​( ព្រហ្មចារី​ )គិតខ្លីចង.កសម្លាប់ខ្លួន​ ដោយបន្សល់ទុកនៅលិខិតបណ្ដាំសុំទោសម្ដាយ​៖​ បង្កការភ្អាក់​ផ្អើលកាលពីយប់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨​ នៅ ភូមិក្បាល​ស្ពាន១​ សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យុវតីរងគ្រោះមានឈ្មោះ ផាន់ ស្រីនិច អាយុ១៦ឆ្នាំស្នាក់​នៅ​ ភូមិក្បាលស្ពាន១​ សង្កាត់ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយ​មានជ័យនិង មានស្រុកកំណើត​ភូមិតាអិន ឃុំស្រះវាំងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើ​កោសល្យវិច្ឆ័យរួចបានបញ្ជាក់ថា​ នារីរងគ្រោះពិតជាស្លាប់​ដោយសារចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន​ រួចសមត្ថកិច្ចបានប្រគល់ ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕