គ្រូស្នេហ៍មន្តអាគមអូមអាមម្នាក់ត្រូវបានលោកអធិការរងខណ្ឌឫស្សីកែវប្តឹងទារជំងឺចិត្ត២មុឺនដូល្លារពីបទបរិហាកេរនៅក្នុងបណ្តាញសង្គម
ភ្នំពេញ ៖ លោកគ្រូស្នេហ៍មន្តអាគមអូមអាមម្នាក់រហសនាម (គ្រូផេះ គ្រូអង្គាម )ត្រូវបានលោកអធិការរងខណ្ឌឫស្សីកែវប្តឹងទាមទារជំងឺចិត្តនូវទឹក ប្រាក់ចំនួន២មុឺនដូល្លារសហរដ្ឋអាមេរិកបន្ទាប់ពីគ្រូស្នេហ៍ម្នាក់នោះបង្ហោះឡាយវីដេអូរបរិហារកេរនៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្នូររបស់គាត់ ( លោកអធិការរង)យ៉ាងខ្លាំង ។
យោងតាមពាក្យបណ្តឹងរបស់លោក លឹម សេរីសោភ័ណ្ឌ ហៅ ភ័ណ្ឌអធិការរងខណ្ឌឫស្សីកែវដែលដាក់ប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ៦ ហើយភ្នាក់(កោះប៉ែន) ទទួលបានកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០១៨ បានរៀបរាប់ថា ខ្លួនសូមប្តឹងគ្រូស្នេហ៍មន្តអាគមអូមអាមម្នាក់ ឈ្មោះ ណុប សក្កដា រហសនា (គ្រូផេះគ្រូអង្កាម )ភេទប្រុសអាយុ៥០ឆ្នាំ រស់នៅផ្លូវលេខជាតិ៥ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី កែវ ពីបទបង្ហោះឡាយវីដេអូរបរិហារកេរជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសបុក កាលពីព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៨ ក្នុងហេតុការណ៍ទំនាស់គ្នាមួយដែលលោកអះអាងថាលោកមិនបាននៅក្នុងហេតុការណ៍នោះទេ ។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ទៀតថា កាលពីវេលាម៉ោង៩នឹង០០នាទីព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៨ បងថ្ងៃរបស់គាត់ ឈ្មោះឈឹម ផារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំបានដុតកន្ទុយសំបុត្រ ផ្ញើម៉ូតូនិងចុងសន្លឹក ចោលនៅមុខផ្ទះរបស់គាត់ដើម្បីជៀសវាងគេលួចយកទៅប្រើប្រាស់ក្នុងអំពើទុច្ចរិតណាមួយជាយថាហេតុ ខណៈនោះស្រាប់តែលោកគ្រូស្នេហ៍អូមអាមនោះ បញ្ជាកូនចៅមកពន្លត់ភ្លើងដែលបងថ្លៃប្រុសកំពុងដុតដោយពុំបានសួនាំអ្វីទាំងអស់ ហើយថែមទាំងយកសំណល់កន្ទុយសំបុត្រដែលមិនទាន់ឆេះអស់ទៅទុកក្នុងផ្ទះរបស់ខ្លួន( លោកគ្រូអូមអាម) បើទោះបីបងថ្លៃរបស់គាត់ទៅសុំវិញយ៉ាងណាក៏ឱ្យវិញដែរ មិនតែប៉ុណ្ណោះលោកគ្រូស្នេហ៍អូមអាមនោះបានឡាយវីដេអូរ
បង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកបរិហាកេរជាសាធារណៈដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គាត់យ៉ាងខ្លាំងដោយមិនអាចអត់អោនឱ្យបានឡើយ ហើយលោកអធិការរងបានទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន២មុឺនដូល្លារសហរដ្ឋអាមេរិក ។
បើតាមអធិការរង លោក លឹម សេរីសោភ័ណ្ឌ បានប្រាប់( កោះប៉ែន) ថា បងថ្លៃរបស់គាត់បានរកសុីផ្ញើម៉ូតូនៅស្ថានីយ៍ទូរទស្សន៍CTN ហើយកន្ទុយសំបុត្រឬចុងសន្លឹកដែលនៅសល់ គឺយកមកផ្ទះហើយដុតបំផ្លាញចោលរាល់មួយអាទិត្យម្តង ដើម្បីជៀសវាងក្រែងជនខិលលួចយកកន្ទុយសំបុត្រឬចុងសន្លឹកផ្ញើម៉ូតូនោះទៅក្នុងបំណងមិនល្អណាមួយជាយថាហេតុ ។ ប៉ុន្តែគ្រូស្នេហ៍អូមអាមនោះបែរជាពន្លត់ភ្លើងហើយយកកន្ទុយសំបុត្រនិងចុងសន្លឹកផ្ញើម៉ូតូទៅទុកក្នុងផ្ទះហើយពុំព្រមឱ្យវិញសោះ មិនដឹងមានបំណងអីទេ មិនតែប៉ុណ្ណោះ បង្ហោះឡាយវីដេអូរប្រមាថកាតទានបង្កាច់បង្ខូចកេរ្តីឈ្មោះគាត់នៅលើបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរគាត់យ៉ាងខ្លាំង ទាំងគាត់មិនបាននៅក្នុងហេតុការណ៍នោះផង ។
ប្រភពពីអ្នករស់នៅជិតខាងនិយាយថា ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះផ្ទះគ្រូស្នេហ៍នោះមិនមានភ្ញៀវចូលអ៊ូអរដូចមុនៗទៀតទេ ។ ការដុតក្រដាសកន្ទុយសំបុត្រនោះញឹកញាប់ ប្រហែលជាគ្រូស្នេហ៍នោះសង្ស័យថា ការដុតកន្ទុយសំបុត្រនោះមានដាក់មន្តអាគមអីដែលធ្វើឱ្យភ្ញៀវគ្រូស្នេហ៍នោះលែងចូល ទើបគ្រូស្នេហ៍ទៅពន្លត់ភ្លើងហើយរើ កកាយរកមើលក្រែងមានវត្ថុអី តែរកមិនឃើញ ។
ពាក់ពន្ធ័និងបញ្ហានោះ ភ្នាក់ងារសារព័ត៌មានបានជួបគ្រូ
ស្នេហ៍មន្តអាគមតាមទូរសព្ទ័ កាលពីព្រឹកថ្ងៃទី៤ខែធ្នូដោយគាត់ច្រានចោលការចោទប្រកាន់របស់លោកអធិការរង ហើយថែមទាំងគំរាមថានឹងជួបថ្នាក់លើហើយដកតំណែងអធិការរងក្រវាត់ចោលទៀតផង ៕