ឃាត់ខ្លួនជនសង្ស័យ២នាក់មុខសញ្ញាឆក់យ៉ាសកម្ម
ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសម្នាក់បានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋពន្ធ័ចាប់បានវាយទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិនគរបាល ព្រែកព្នៅ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា
ម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចមុខវត្តពោធិ៍មង្គលភូមិផ្សារលិចក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែក ព្នៅ ។
ជនរងគ្រោះឈ្មោះ ហែម វុទ្ធី ភេទប្រុសអាយុ ៤៩ឆ្នាំមានទីលំនៅភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវទូរស័ព្ទដែលជនសង្ស័យឆក់យកមិនបានសម្រេចនោះន៉ាកសាំស៊ុង។
រីឯជនសង្ស័យទី១-ឈ្មោះ សន រស្មី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិធំសង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ ទី២-ឈ្មោះ សឿន វុទ្ធី ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។
តាមសម្ដីបុរសរងគ្រោះបានឱ្យដឹងថា មុនកើតរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ក្រហមកាយខ្មៅអត់ស្លាកលេខជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចមុខវត្តពោធិ៍មង្គល ស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HI-5540 ជិះក្នុងទិសដៅស្របគ្នាបានធ្វើសកម្មភាពឆក់ទូរសព្ទ័ពីហោប៉ៅអាវរបស់គាត់បានសម្រេចរួចព្យាយាមជិះម៉ូតូគេច ហើយបត់ចូលតាមផ្សារព្រែកព្នៅក៏ត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច ប៉ុស្តិនគរបាលព្រែកព្នៅនាំយកមកធ្វើការសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅអធិការរដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្តតាមនិតិវិធីច្បាប់ ៕