Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលម្នាក់ផឹកចំស្រាកាចផ្ទុះអាវុធ១គ្រាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់ស្រវឹងស្រាជោគជាំបានដកកាំ​ភ្លើងខ្លីបាញ់មេឃ១គ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត​ឈានចូល​ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៨​ នៅចំណុចជិតវត្តទួលអស់លោកតាមបណ្ដោយផ្លូវ៩៩​ សង្កាត់ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ។

មន្រ្តីនគរបាលដែលដកកាំភ្លើងខ្លីបាញ់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារមន្ត្រីនគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវមិនអនុញ្ញាតឲ្យសួរនាំ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ និងបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មានមន្ត្រីប៉ូលិសម្នាក់ជិះម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខ​នគរបាល 1-1213 ដោយមានស្ថានភាពស្រវឹងជោកជាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩៩ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមន្រ្តីនគរបាលរូបនោះ ឈប់ម៉ូតូបានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន១គ្រាប់ ដោយមិនដឹងមូលហេតុ និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ហើយពលរដ្ឋក៏បានរាយការណ៍សមត្ថកិច្ចសង្កាត់ឬស្សីកែវឲ្យចុះមកកន្លែងកើតហេតុ ហើយសក៏បាន​ដកយកអាវុធខ្លី១ដើម និងចាប់ជនបង្កដែលបាញ់បោះសេរី​រូប​នោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីសួរនាំ​និង​ធ្វើកំណត់ហេតុ ។

ក្រោយសួរនាំបានប្រហែល១ម៉ោងសមត្ថកិច្ចដឹកជនបង្ក​ដែលបាញ់បោះនោះទៅអធិការដ្ឋាន ខណ្ឌឫស្សីកែវ ដោយចុះតាមទ្វារក្រោយដោយមានការលាក់លៀមបិទបាំងពី​អ្នកសារព័ត៌មានមិនឲ្យថតឬក៏យកឈ្មោះអត្តសញ្ញាណប័ណ្ណឬក៏អង្គភាពមន្ត្រីប៉ូលីសនៅទីណានោះឡើយ​ ៕