Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនជនសង្ស័យ៩នាក់ថ្នាំ២​៥កញ្ចប់កញ្ឆាក្រៀម២មែក

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ពាក់​ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដកហូតថ្នាំញៀនចំនួន២៥កញ្ចប់តូចធំ និងកញ្ឆាក្រៀម ២មែក។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង ៩នាក់ទី១-ឈ្មោះ វណ្ណ ហ្សាក់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរឥស្លាម, ទី២-ឈ្មោះ យោម សាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរ, ទី៣-ឈ្មោះ ម៉ាត់ អូស័សវីរីន ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរឥស្លាម, ទី៤-ឈ្មោះ ម៉ាត់ សើរហ្វីវី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ជនជាតិខ្មែរឥស្លាម, ទី៥-ឈ្មោះ លី ទី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ (ប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នអ្នកទាំង ៥នាក់ខាងលើស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ទី៦-ឈ្មោះ លាភ ហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ, ទី៧-ឈ្មោះ សា អារីហ្វីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់តុការ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ទី៨-ឈ្មោះ សា គីហ៉្សា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ធ្វើសំណង់ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៩-ឈ្មោះ រិម កា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទត្រី (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅភូមិ១ ក្រុម៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង ៩នាក់រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕