Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មេឆ្នោត(k38)សង្ស័យតែមានអំណាចធំជាងលោកស្នងការ​និងលោកអភិបាលរាជធានីភ្នំពេញហើយមើលទៅទើបបើកកត់​ឆ្នោតយ៉ាងរលួន​ អាជ្ញាធរមិនហ៊ានបង្ក្រប

ភ្នំពេញ៖​ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់​ យីហោ​ (k៣៨)​ កំពុងបើកដំណើរយ៉ាងរលួន​ រីកដូចផ្សិតនៅក្នុងទឹក​ដីខណ្ឌ​ឫស្សីកែវ​ ដាក់ស្លាកយីហោបង្អួតភ្នែកអាជ្ញាធរ​មានសមត្ថកិច្ច​ ដោយមិនខ្លាច​ញញើតសូម្បីតែបន្តិច​ ប្រហែលជាមេឆ្នោត(k38)នេះមាន​ខ្នងបង្អែកធំហើយមើលទៅទើបបើកកត់យ៉ាងរំភើយដូច្នេះ​។

បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អោយដឹងថា​ ទីតាំងកត់ឆ្នោតយីហោ(k38)នេះទើបតែឈានចូលមកក្នុង​ទឹកដីខណ្ឌឫស្សីកែវ​ នៅពេលថ្មីៗនេះទេ​ហើយមកកត់លើក​ស្លាកយីហោធំៗទៀត​ មិនដែលខ្លាចអាជ្ញាធរមានសមត្ថកិច្ចឡើយ​ព្រោះគេមានខ្សែនិងខ្នងបង្អែកជាអ្នកធំ​នៅពីក្រោយ​។ ប្រភពដដែលបានបន្តថា​ បើមេឆ្នោតគ្មានខ្សែម្លេះ​ អាជ្ញាធរ​មានសមត្ថកិច្ច​ ចាប់បាត់ទៅហើយ នេះប្រហែលគេមានខ្នង​ធំមែនហើយមើលទៅនោះ​ ។

ប្រជាពរដ្ឋបានលើកឡើងថា​ ចាំមើល​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​ គណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដម​ ស​ ថេត​ ស្នងការនគរបាលរា​ជធានីភ្នំពេញ​ ​ដែលទើបឡើងថ្មី​ តើលោក​ ហ៊ានបង្ក្រាបដែរឬទេ?បើមេឆ្នោត​(យីហោ​k38) មានខ្នងបង្អែក​ធំដូចប្រជាពលរដ្ឋលើកឡើងមែននោះ​ ។ បើកន្លងទៅថ្មីៗគ្រាដែលឯកឧត្ដម​ ស​ ថេត​ ស្នងការ​រាជធី​ភ្នំពេញទើបតែឡើងកាន់តំណែង ធ្លាប់​ បានដាក់បទបញ្ជាឲ្យកូនចៅ​ បង្ក្រាបទូរហ្គេមបាញ់ត្រីអោយអស់​ ។ តែល្បែងសុីសងខុសច្បាប់ដទៃ​ផ្សេងៗជា​ ច្រើនទៀត​លោកមិនអើ​ពើ​ ជាពិសេសល្បែងសុីសង​ ឆ្នោះវៀត​ណាមនេះតែម្ដង​ ៕