Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តូចចិត្តនិងម្ដាយស្ដីបន្ទោសតិចតួចចងកសម្លាប់ខ្លួន

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់តូចចិត្តនិងម្ដាយស្ដីបន្ទោសបន្តិច បន្តួចរឿងផឹកសុីស្រាប់តែសម្រេចចិត្តគិតខ្លីចងក បញ្ចប់ជីវិត ខ្លួនឯង
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នារីរងគ្រោះមាន ឈ្មោះ ខាន់ ចាន់ធូ ភេទ ស្រី អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែកស្រុកកៀន ស្វាយ ខេត្តកណ្តាល មុខរបរនៅផ្ទះ

ប្រភពពីម្ដាយនារីរងគ្រោះបានឲ្យដឹងថាមុនកើតហេតុនៅ ល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩និង ៤៥ជន រងគ្រោះ បានផឹកស្រាជាមួយ មិត្តភិត្ត នៅខាងមុខផ្ទះហើយ រូបគាត់ជាម្តាយបានស្តីបន្ទោសបន្តិចបន្តួចថា៖ ខ្លួនជាស្រីផឹកសុី ថ្មើរនឹងមិនទាន់ចូលផ្ទះទៀត ហើយក៍នាំគ្នាចូលផ្ទះដេកជាធម្មតាលុះដល់ព្រឹកឡើងថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៧ និង ១០នាទីព្រឹកគាត់បានត្រលប់មកពីផ្សារដល់ផ្ទះ មិនឃើញកូន ក៍ទៅបើក ទ្វាហៅបីទៅបួនដងនៅ តែមិនបើក ពេលនោះគាត់ចូលតាម ទ្វាក្រោយ ស្រាប់តែឃើញកូនចងកស្លាប់បាត់ទៅហើយ ភ្លាមៗក៍បានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាល បន្ទាយដែក ។

ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍និងកម្លាំងជំនាញស្រុកសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះមកធ្វើការពិនិត្យ សាកសពនិងធ្វើកោសល្យវិច្ឆ័យបានបញ្ជាក់ថា ៖សពពិតជាស្លាប់ដោយសារចងក ពិតប្រាកដមែន រួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕