បញ្ចូនជនជាតិថៃប្រុសស្រី២៦នាក់ទៅកាន់ប្រទេសខ្លួនវិញពាក់ព័ន្ធករណីឆបោក គំរាមគំហែងទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP)
ភ្នំពេញ ៖ នៅវេលាម៉ោង៤ និង៣០នាទីទាបភ្លឺ ថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិថៃ ចំនួន២៦នាក់ ស្រី៩នាក់ ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP) ទៅកាន់ប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងមានការចូលរួមសហការជាមួយភាគីនគរបាលប្រទេសថៃចាំទទួលយក ។ ការបណ្ដេញនេះអនុវត្តតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៧ និង២៩ ខែវិច្ជិកា ឆ្នាំ២០១៨កន្លងទៅ ។
គួរបញ្ចាក់ថា ជនជាតិថៃខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបង្ក្រាបបាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយកាត់ទោសដាក់ពន្ធនាគារចំនួន ១០ខែ ៕