ម្ចាស់ទីតាំងណេត(យី ហោ 33)នៅសង្កាត់ទួលសង្កែខ្លាំងមែនសូម្បីតែអាជ្ញាធរក៏មិនហ៊ានក្អកជាមួយដែរ
ភ្នំពេញ៖ ទីតាំង ណេត ២៤ម៉ោងលើ២៤ម៉ោ(យី ហោ 33) បង្កប់ល្បែងសុីសង ជាច្រើនប្រភេទ កំពុងលេងយ៉ាងរលួន ដោយមិនរំខានដល់ អាជ្ញាធរមានសមត្ថកិច្ច ប្រហែលជាម្ចាស់ទីតាំងមានឥទ្ធិពលនិងអំណាចខ្លាំង ហើយមើលទៅទើប អជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័មិនហ៊ានបង្ក្រាប ។ សូមបញ្ជាក់ថាទីតាំងបនល្បែងនេះ ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ខាងជើងវត្តទួលសង្កែ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បើតាមប្រភពព័ត៌ពីប្រជាពលដ្ឋបានអោយដឹងថា ទីតាំងបនល្បែង នេះបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនតែប៉ុណ្ណោះថែមទាំង មានបុគ្គលិកឈរចាំចែកខិតបណ្ណ័ទៀតផង មើលទៅដូចជា ចែកសំបុត្រ អោយចូល មើលរឿងក្នុងរោងកុនអញ្ចឹង ហួសហេតុពេកហើយ ។
គួររំលឹកថា៖ កាលពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានីភ្នំពេញ លោកឡើងកាន់តំណែងជាអភិបាល រាជធានីភ្នំពេញថ្មីៗ លោកបានសន្យាហើយ បេជ្ញាថា និងបង្ក្រាប់ទីតាំង ណេត គ្រប់ប្រភេទដែលបង្កល្បែងសុីសង នៅក្នុងរាជធានីភ្នំពេញ ទាំង១២ខណ្ឌ តែពេលនេះផ្ទុយស្រឡេះ ពីការបេជ្ញា ធ្វើឲ្យពលរដ្ឋរិះគន់ថា ការសន្យារបស់លោក អភិបាល គ្មានប្រសិទ្ធិភាព ។
សូមបញ្ជាក់ថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។
ហើយបើមានសមត្ថកិច្ចណាជាប់ពាក់ពន្ធ័និងកោងល្បែសុីសងត្រូវមានវិធានការតាមផ្លូវច្បាប់ ។ តែផ្ទុយទៅវិញ អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌឫស្សីកែវ មិនបានអនុវត្ត និងគោរពបទបញ្ជានោះទេធ្វើឲ្យសម្ដេច ក្រឡា ហោម សខេង ខកចិត្តយ៉ាងខ្លាំង ៕