ខឹងបរបួលនាងទៅដេកមិនបានកដកាំភ្លើងខ្លីវ៉ៃ ក្បាលបុរសជាសង្សាបែកឈាមស្រោចខ្លួន
ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមពេញខ្លួនបន្ទាប់ពីជនដៃដល់មានគ្នា២នាក់បានយកកាំភ្លើងខ្លីវាយរូបគេ២ទៅ៣ស្នាប់កាំភ្លើងព្រោះខឹងនារីជាសង្សារបស់ជនរងគ្រោះមិនព្រមទៅដេកជាមួយ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២២ខែធ្នូ២០១៨ នៅចំណុចមុខផ្ទះសំណាក់ យីហោហ្គ្រីន ផាក តាមមបណ្ដោយផ្លូវ២៧១ ភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូម៉ាកPCX បានមកបបួលសង្សារបស់ខ្លួនទៅដេកជាមួយមិត្តភក្រ្ករបស់គេដែលជាជនដៃដល់ តែនាងប្រកែកមិនព្រមទៅ ទើបធ្វើអោយគេខឹង ។
បុរសគ្រោះបានបន្តទៀតថា ជនដៃដល់ធ្លាប់តាមស្រលាញ់នារីដែលជាសង្សារបស់ខ្លួន យូមកហើយនិងធ្លាប់បរបួលនាងទៅដេក តែនាងមិនស្រលាញ់តែងតែប្រកែករហូត លុះមកដល់ម៉ោងកើតហេតុជនដៃដលបានបើករថយន្តម៉ាកលុចសុីច៣៣០ ពណ៍សមិនចាំស្លាកលេខមកឈប់នៅមុខផ្ទះសំណាក់ខាងលើ រួចក៏ចុះដើសំដៅមករូបគេហើយបានដកកាំភ្លើងខ្លី វ៉ៃក្បាលគេ២ទៅ៣ស្នាប់កាំភ្លើងបណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ភ្ញាមៗជនបង្ករនិងមិតភក្រ្កបានឡើងបើករថយន្តនិងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមាន២ដើម្បីអោយសមត្ដកិច្ចជួយអន្តរាគមន៍ ខណៈទៅដល់ប៉ុស្តិ៍ ដោយសាររបួសធ្ងន់ពេកក៏សុំសមត្ថកិច្ចទៅពេទ្យសិនព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង ៕