ទីតាំងកត់ឆ្នោត(យី ហោK38)កំពុងរីកដូចផ្សិតនៅខណ្ឌឫស្សីកែវជាពិសេសនៅក្នុងផ្សារបឹងសាឡាងថ្មី គ្មានអ្នកបង្ក្រាបសង្ស័យ…
ភ្នំពេញ៖ ទីតាំងកត់ឆ្នោត ដាក់ស្លាកឆ្នោតខ្មែរ តែកត់ឆ្មោតវៀតណាមខុសច្បាប់កំពុងតែរីករាលដាល់ពេញបន្ទុកនៅក្នុងខណ្ឌឫស្សីកែវ ជាពិសេសនៅក្នុងផ្សារបឹងសាឡាងថ្មី ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ និងនៅជាប់ផ្សារសាំហាន់ផ្លូវលេខ68R កែងផ្លូវបេតុងខាងលិចផ្សារសាំហាន់ ភូមិទួលសង្កែ សង្កាត់ទួលសង្កាត់១ ខណ្ឌឫស្សីកែវ ត្កំពុងតែបើកកត់យ៉ាងរលួន បំរើសេវាជួនក្រុមអ្នកញៀនល្បែង កន្ទុយលេខវៀតណាម ដោយពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌឬស្សីកែវ ចុះបង្ក្រាបឡើយ ។
បើតាមប្រភពច្បាស់ការមួយបានបង្កើតអោយ ដឹងថាឥឡូវមានក្រុមដើរកាង ល្បែងឆ្នោះ(យីហោK38)បាន អុកឡុក បើកន្លែងណាមិនកត់អោយពួកគេឬក៏មិនចែកហ៊ុនគេទេគេនិងអោយអាជ្ញាធរ មកចាប់ ។ ប្រភពបានបន្តថាសង្ស័យ តែមេកញ្ច្រែង ឆ្នោត( យី ហោk38 )មានខ្នងបង្អែកអ្នកធំនៅពីក្រោយហើយមើលទៅ ទើប អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌឬស្សីកែវ មិនហ៊ានសង្ក្រាប។
ប្រជាពលរដ្ឋ បានរិះគន់ដឹងថា ចាប់តាំងពីលោកវរះសេនីយ៍ឯក គល់ យី ឡើង មកកាន់ជាអធិការខណ្ឌឬស្សីកែវ ពុំទាន់បានចុះបង្ក្រាបល្បែងស៊ីសងតាមបទបញ្ជារបស់ សម្ដេច ក្រហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឡើយទេ ។
គួររំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។
ហើយបើមានសមត្ថកិច្ចណាជាប់ពាក់ពន្ធ័និងកាងល្បែសុីសងត្រូវមានវិធានការតាមផ្លូវច្បាប់ ។ តែផ្ទុយទៅវិញ អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌឫស្សីកែវ មិនបានអនុវត្ត និងគោរពបទបញ្ជាឡើយ ។
ជុំវិញកណីល្បែងសុីសង ឆ្នោត (យីហោK38)នេះពេលអ្នកព័ត៌មាន WhatsApp សួរទៅលោកអធិការ លោកបានតបវិញយ៉ាងខ្លីថា មិនបានដឹងទេព្រោះលោកទើបតែមកថ្មី ៕