Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តFUSO បើកលឿនបែកកង់រេចង្កូតឡើងសួនច្បារផ្លូវ៥០ម៉ែត្រ​សំណាងល្អគ្មានអ្នករបួស

ភ្នំពេញ៖​ រថយន្តដឹកទំនិញធន់ធំមួយគ្រឿងបើក​បរក្នុងល្បឿនលឿនស្រាប់តែបែកកង់មុខបួងចង្កូត​មិនទាន់បុករះឡើងលើសួនច្បារផ្លូវ​ ៥០​ ម៉ែត្រ​ ស្ថិតក្នុងភូមិហារ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៣នឹង០០នាទីរសៀលថ្ងៃទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ។ 

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនដំបូងគេបានឃើញរថយន្តបង្កហេតុម៉ាក​ FUSO ពាក់ស្លាកលេខ​ភ្នំពេញ3E-4860ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីលិចទៅកើតឆ្ពោះពីផ្លូវព្រៃសឡើងមកផ្លូវចំការដូង​ ប៉ុន្តែពេលបើកមកដល់ទីតាំងកើតហេតុស្រាប់តែរថយន្តបែកកង់មុខចំហៀងខាងឆ្វេង​ បណ្តាលអោយរថយន្តរេចង្កូតបុកឡើងសួនច្បារនឹងបុកដើម​ឈើដែលដាំលើសួនបាក់អស់ជាច្រើនដើម​ ។ ប្រភពដដែលបន្តថាក្នុងហេតុការណ៍មិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ​ ហើយប្រជាពលរដ្ឋគិតថាករណីនេះពិតសំណាងណាស់ដែលរថយន្តមិនរេចង្កូតបុករះបងប្អូនដែលកំពុងធ្វើដំណើរតាមផ្លូវនោះ​ ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនឹងបានឃាត់អ្នកបើកបររថយន្តបង្ករួចបានទំនាក់ទំនងទៅកម្លាំងជំនាញចុះមកវាស់វែង​ យករថយន្តបង្កទៅរក្សាទុកព្រោះដោយសាររថយន្តនេះបានធ្វើអោយទ្រព្យសម្បត្តិសាធារណៈរងការខូចខាត​ ៕