សង្ស័យភ្លេីងប្រច័ណ្ឌ! អតីតប្ដីដេីមចាក់ជនជាតិចិនជាប្ដីក្រោយស្លាប់ រួចចាក់ប្រពន្ធនិងម្ដាយក្មេករបួសធ្ងន់
ភ្នំពេញ ៖ ផ្អើលពេញហាងស៊ុបFamily BBQ មួយកន្លែង បន្ទាប់ពីស្ត្រីជាប្រពន្ធនិងប្ដីដែលជាជនជាតិចិននិងកូន២នាក់ ព្រមទាំងស្ត្រីម្នាក់ទៀតជាម្ដាយ បានចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់អះអាងថាជាប្ដីដើមបានជិះម៉ូតូរត់ចូលមកធ្វើសកម្មភាពចាក់ទាំងក្រុមគ្រួសារ បណ្តាលឲ្យប្ដីស្លាប់ពេលបញ្ជួនទៅមន្ទីរពេទ្យនិងស្ត្រីជាប្រពន្ធព្រមទាំងម្ដាយក្មេករងរបួសធ្ងន់ ហើយជនដៃដល់បានរត់គេចខ្លួនបាត់
ហេតុការណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង០៧និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហេីយ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែកប្រពន្ធក្រោយ និងម្ដាយក្មេករងរបួសធ្ងន់កំពុងសម្រាក់នៅឯមន្ទីពេទ្យ ។
សមត្ថកិច្ចបន្តថា ជនដៃដល់ដែលធ្វេីសកម្មភាពចាក់ទៅលេីជនរងគ្រោះចំនួន៣នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់គឺជាអតីតប្ដីរបស់នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណីអ្វីអោយច្បាស់នោះទេព្រោះកម្លាំងសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ ។
បើតាមសម្ដីសន្តិសុខយាមម៉ូតូមុខហាងប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ)និងក្រុមគ្រួសារ(មានកូន២នាក់ និងស្ត្រីម្នាក់ទៀតជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកេីតហេតុខាងលើ មួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយនិងបានហៅស៊ុបញាំជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាង រួចជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ ហើយដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សួរថា អញ្ជេីញពិសារអ្វីដែរ តែបុរសដៃដល់ មិនឆ្លេីយតបនោះទេ បែរជាប្រញ៉ាប់ដេីរសម្ដៅទៅរកបុរសជនជាតិចិនដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វេីសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយចាក់ទៅលេីជនរងគ្រោះជាតិចិនជាច្រេីនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រេីនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់ដែរ ។
បន្ទាប់ពីធ្វេីសកម្មភាពចាក់ទៅលើជនរងគ្រោះទាំង៣នាក់រួចជនដៃដល់បានរត់ចេញពីហាងទៅយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ គេឃេីញមានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខណ្ឌចំការមន ចុះមកកន្លែងកើតហេតុ ដេីម្បីធ្វេីកំណត់ហេតុនិងស្រាវជ្រាវសេីបអង្កេតតាមចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចតម្កល់នៅក្នុងសាលតម្កល់សព ពេទ្យរុស្សុី រង់ចាំចាត់ចែងតាមក្រោយ ៕