មេឆ្នោតវៀតណាមម្នាក់និងកូនកញ្ច្រេង២នាក់ត្រូវនគរបាលប៉ុស្ដិ៍ចោមចៅ២ឃាត់ខ្លួននៅក្នុងផ្សារកាណាសុីធី តែបញ្ចូនឃុំខ្លួនតែម្នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២ បានចុះប្រតិបត្តិការណ៍និងឃាត់ខ្លួនមេឆ្នោតម្នាក់ និងកូនកញ្ច្រេង២នាក់ដែលកត់ឆ្នោតខ្មែរបង្កប់កត់ឆ្នោតវៀតណាមនៅក្នុងផ្សារកាណាសុីធី ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ យកមកកាន់ប៉ុស្ដិ៍រដ្ឋបាលចោមចៅ២ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ តែពេលនគរបាលបញ្ចូនឃុំខ្លួនឃើញតែម្នាក់ ។
ក្រុមអ្នកពាក់ព័ន្ធឆ្នោតវៀតណាម៣នាក់ខាងលើ អ្នកសារព័ត៌មានមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ដោយសារសមត្ថកិច្ចមូលដ្ឋានហាក់បីដូចមានការលាក់បាំង តែមានប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទាំង៣នាក់ខាងលើគឺមាន បុរសម្នាក់ជាមេឆ្នោត និងប្រុសស្រី២នាក់ជាអ្នកកត់។
ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២ធ្វើការសួរនាំរួចហើយ ស្រាប់តែឃើញបញ្ចូនបុរសម្នាក់ជាអ្នកកត់ និងវត្ថុតាងទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្ត រីឯមេឆ្នោតម្នាក់ និងស្ត្រីម្នាក់ជាអ្នកកត់មិនដឹងសមត្ថកិច្ចដោះលេង ឬយ៉ាងណានោះទេ ៕