Friday, November 22, 2024
Latest:
សិល្បៈ​និង​វប្បធម៌

ផ្អើលពេញបណ្ដាញសង្គម ហ្វេសប៊ុក​ ខណៈដែល​ កញ្ញា ទេព បូព្រឹក តារាចម្រៀងដ៏ល្បីត្រូវយុវជនម្នាក់យកកំប៉ុងស្រាបៀរគប់

ភ្នំពេញ៖ តារាចំរៀងល្បីឈ្មោះកញ្ញា ទេព បូព្រឹក ត្រូវបាន​យុវជនម្នាក់ដែលគេសង្ស័យថាជាសាច់​ ម្ចាស់ហាង​បានយកកំប៉ុងស្រាបៀរគប់​ ខណៈដែលកញ្ញា​ កំពុង​ច្រៀងក្នុងកម្មពិធី​មួយនៅភោជ្ជនីយ៍ដ្ឋាន​ យី​ ហោ​(សមុទ្រ​ )​ ធ្វើឲ្យនាងខឹងយ៉ាងខ្លាំងនិងតូចចិត្តបានស្រែកទ្រហូរយំ ឡាយ​ ហ្វេស​ប៊ុក​ រៀប​រាប់ពីការឈឺចាប់​ ផ្អើលដល់សមត្ថកិច្ចនិងក្រុមអ្នកសារ​ព័ត៌មាន​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលគក្រើកហ្វេសប៊ុកនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភោជ្ជនីយ៍ដ្ឋាន ( សមុទ្រ ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨​ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បានឲ្យដឹងថា កញ្ញាបានមកភោជ្ជនីយ៍ដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត តែពេលកញ្ញាមកដល់ម៉ោង៩ និង៥០នាទី ដោយកញ្ញាត្រូវច្រៀងគឺម៉ោង១០តែម្ចាស់ហាងខឹងមិននិយាយអី ។ ខណះ​នៅពេល​ កើតហេតុ​ កញ្ញាកំពុងតែច្រៀងស្រាប់តែមានយុវជនម្នាក់ ដោយសង្ស័យជាកូនម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តង និងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់យ៉ាងខ្លាំងរួច​​ហើយយុវជននិងបក្ខពួកបន្ទាប់ពីបង្កហេតុបាន​នាំគ្នាគេចខ្លួន​បាត់ពីកន្លែងបាត់អស់​ ។

ជាមួយគ្នានោះ លោក DJ ដេវីត ដែលជាគូរស្នេហ៍របស់កញ្ញា ទេព បូព្រឹក និងជាតារាចម្រៀង រេប ប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោក​DJដេវីត បានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី ។ ហើយចំពោះករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ ភាគី​បង្កបានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ ។ បន្ទាប់មក កញ្ញា ទេព បូព្រឹក ត្រូវបានលោក DJ ដេវីត យករថយន្តស៊េរីទំនើបមកដឹកចេញពីកន្លែងហេតុផងដែរ៕