ប្រះឃើញសពបុរសម្នាក់ដេកស្លាប់នៅដីឡូត៍មួយកន្លែងសង្កាត់ចោមចៅ២សង្ស័យឃាតកម្ម
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ប្រកាប់មុខមានស្នាមបែលក្បាលនិងនៅជិតសពមានម៉ូតូមួយគ្រឿងនៅក្នុងប្រឡាយទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៨ នៅចំណុចដីឡូត៍ចាក់ថ្មី មាត់ប្រឡាយ តាមផ្លូវ៣០ម៉ែត្រ មុខរោងចក្រអំបោះ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បើតាមស្រ្តីចំណាស់ម្នាក់ បានអះអាងថាសពជនរងគ្រោះជាចៅប្រុស រស់នៅជាមួយគាត់មានឈ្មោះ ស្រៀង សីលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ ដៃនៅផ្សារអូរឡាំពិក ស្នាក់នៅជាមួយជីដូន ឈ្មោះ លុច សៀង ហ៊ុន អាយុ៦១ឆ្នាំ នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ និង មានឪពុកឈ្មោះ វ៉ាន ស្រៀង អាយុ៤៨ឆ្នាំ មានម្តាយ ឈ្មោះ សឿង ហុង អាយុ៣៥ឆ្នាំ មានស្រុកកំណើត ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ស្រ្តីខាងលើបានបន្តថា ចៅប្រុសរបស់គាត់បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភ័ក្រ នៅម្តុំពោធិចិនតុង កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លុះដល់វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃដដែល បាត់ចៅយូរ ខលទៅសួរម្តង ចៅប្រុស (ជនរងគ្រោះប្រាប់ថា ចេញឥឡូវ ) ហើយនៅតែមិនឃើញមកផ្ទះទៀត លុះដល់ម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែធ្នូ ទូរស័ព្ទទៅម្តងទៀត ចូលតែមិនលើក បាត់ដំណឹងរហូតដល់ វេលាម៉ោង៦ព្រឹកក៏មានការភ្ញាក់ផ្អើលឆោឡោ មកមើល ទើបដឹងថាចៅរបស់គាត់ ។
ក្រោយមានការភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញ់បានចុះមកពិនិត្យ ធ្វើកោសលវិច្ឆ័យរួចសន្និដ្ឋានបឋម ថា ជនសង្ស័យស្ទាក់ វាយ កាប់ ជនរងគ្រោះ និងរុញទម្លាក់ទឹកហើយគេចខ្លួន បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕