Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កម្មករសុីនទ្រីព្រមចូលធ្វើការធម្មតាវិញហើយនៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ បន្ទាប់ពីមានការសម្របសម្រួលពីតំណាងក្រសួងការងារនឹងអាជ្ញាធររាជធានីភ្នំពេញជាមួយ សហជីពតំណាងក្រុមកម្មករនឹងថៅកែក្រុមហ៊ុនសុីនទ្រី នៅរសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះក្រុមកម្មករ បានសម្រេចចូលបម្រើការងារធម្មតាវិញ ក្រោយពីក្រុមហ៊ុនតម្លើងប្រាក់ឈ្នួលជូនពួកគាត់ចំនួន៩ដុល្លាលើកប្រាក់ខែ បច្ចប្បន្ន។
ក្នុងជំនួបការដោះស្រាយបញ្ហាកម្មករ សុីនទ្រីធ្វើកូដ
កម្មនេះមានវត្តមានចូលរួមពីសំណាក់លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ,លោក ហួត ហៃ អភិបាលរងរាជធានី ភ្នំពេញ , លោក កៅ សុខវ៉ាត សហជីពក ម្មករ និយោជិកវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ិនទ្រី នឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
គួរបញ្ជាក់ថា កម្មករក្រុមហ៊ុនសុីន ទ្រី ដែលធ្វើកូដកម្មខាងលើមានចំនួន១៨០៦នាក់ ដោយទាមទារចំនួន៣ ចំណុច រួមមាន ១. ការទូរទាត់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ២. ការទូទាត់ប្រាក់បំណាច់អតីតភាពការងា រ តាមប្រកាស.លេខ ៤៤៣ក.ប.ប្រ.ក .ខ.ល
៣.ការស្នេីសុំដំឡេីងប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ១៥$ សម្រាប់ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ ។ ជាលទ្ធផលក្នុង សម្របសម្រួលរវាងខាងតំណាងក្រុមហ៊ុនសុី ទ្រី នឹងក្រុមសហជីពតំណាងកម្មករសម្រេចយល់ស្របទាំង ៣ចំណុចហើយ ដោយខាងក្រុមហ៊ុនយល់ព្រមបន្ថែមប្រាក់ចំនួន៩ដុល្លារលើប្រាក់ខែគោលរបស់បុគ្គលិកនីមួយៗ ។
ក្រោយការសម្របសម្រួលត្រូវរូវគ្នាក្រុមកម្មករបានចេញបំពេញភារៈកិច្ចប្រមូលសំរាមតាមមូលដ្ឋានរៀងខ្លួនៗដូចធម្មតាវិញ៕