តូចចិត្តប្ដីក្រោយចោទថាលួចទាក់ទងប្ដីមុនសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួនតែ….
ភ្នំពេញ៖ ស្ត្រីម្នាក់តូចចិត្តនិងប្ដីក្រោយរករឿងចោទថា នៅមានទំនាក់ទំនងជាមួយប្ដីមុនធ្វើអោយនាងខឹងបាន ដើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី តែមិនបានសម្រេច ត្រូវកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅគល់ស្ពានជួយឃាត់ទាន់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលា ម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី០៨ខែមករា ឆ្នាំ២០១៩ នៅ ចំណុច ស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ថុន រ៉ានី ភេទស្រី អាយុ ៣០ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានកូន២ នាក់ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញស្ត្រីរងគ្រោះបានដើរឡើងលើស្ពានជ្រោយចង្វាថ្មី ទិសដៅពីកើតទៅលិច ខណៈមកចណុចកើតក៏បានរកលោតតែត្រូវកម្លាំងសមត្ថកិច្ចមកឃាត់ទាន់យកទៅសាកសួរ ។
ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នាងមាន វិបត្តិនៅក្នុងគ្រួសារ គឺប្តីក្រោយបានចោតរូបនាងថា នៅ មានទំនាក់ទំនងជាមួយប្តីមុន ទោះបីនាងខំនិយាយបែបណាក៏ដោយ នៅតែប្តីក្រោយមិនជឿរូបនាង ដែរធ្វើ ឲ្យរូបនាងគិតអ្វីមិនចេញក៏សម្រេចចិត្តមកលោតទឹក ពី លើកស្ពានជ្រោយចង្វារតែម្ដង ។
តែមិនទាន់បានលោតផងក៏ត្រូវកម្លាំងសមត្ថកិច្ចដែល នៅក្បែរនោះ ធ្វើការឃាត់ខ្លួនរូបនាងយកចុះមកខាងក្រោម ដើម្បីធ្វើការសាកសួរ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបាននាំស្ត្រីរង គ្រោះមកប៉ុស្តិ៍នគរបាលជ្រោយចង្វារដើម្បីសាកសួរ និងទាក់ទងហៅសាច់ញាតិមកទទួលយកទៅផ្ទះវិញ៕