នគរបាលព្រហ្មទណ្ឌកំរិតស្រាល ក្រមួចក្រុមជំនាញកាច.កម៉ូតូបាន៣នាក់
ភ្នំពេញ៖ កម្លាំងសមត្តកិច្ចព្រហ្មទណ្ឌកំរិតស្រាល បង្ក្រាបមុខសញ្ញាជំនាញខាងកាច់.ក.ម៉ូតូ៣នាក់នៅក្នុងផ្ទះជួលមួយកន្លែង ដែលពួកគេតែងតែជិះម៉ូតូពាក់ស្លាកលេខខេមរៈភូមិន្ទសំរាប់ធ្វើសកម្មភាព
ហេតុការណ៍នេះបានកើតឡើងកាលពីរវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០១៩ ចំណុចផ្ទះជួល ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បើតាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងថា រូបគាត់ម៉ូតូបានទុកនៅមុខបន្ទប់ជួលដោយចាក់សោរ.ក.ត្រឹមត្រូវរួចដើរចូលក្នុងបន្ទប់ ពេលដែលទៅ ជនរងគ្រោះបានដើរបញ្ច្រាស់ទិសគ្នាជាមួយជនសង្ស័យ ស្រាប់តែបានប៉ុន្មានម៉ោងក្រោយមកស្រាប់តែបាត់ម៉ូតូទើប មានការភ្ញាក់ផ្អើល ហើយជិះដើររកទាំងយប់ លុះព្រឹលឡើងជនរងគ្រោះនៅតែបន្តរកទៀតទើបដឹងថាជនសង្ស័យនៅទីតាំងខាងលើ ក៏ប្តឹងទៅសមត្តកិច្ចព្រហ្មទណ្ឌកំរិតស្រាល។
សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថា មុនពេលចុះបង្ក្រាបមុខសញ្ញាជំនាញខាងកាច់.ក.ម៉ូតូ៣នាក់ខាងលើ ហើយពួកគេជិះម៉ូតូម៉ាក កាវ៉ាសាគី ដែលពាក់ស្លាកលេខ ខេមរៈភូមិន្ទ ធ្វើសកម្មភាព រួចមកសំងំលាក់ខ្លួននៅផ្ទះជួលនេះ គឺយោងតាមពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូម៉ាក់ MSX(ស្លាកលេខត្រូវជនសង្ស័យកាច់ចេញបាត់) បានបាត់ម៉ូតូកាលពីវេលាម៉ោង៣ជាងទៀបភ្លឺថ្ងៃទី០៨ខែមករាឆ្នាំ២០១៩នៅសង្កាត់កំពង់សំណាញ់ក្រុងទឹកខ្មៅ
សមត្ថកិច្ចបានបន្តទៀតថា ដោយជនរងគ្រោះបានស្គាល់មុខសញ្ញានិងតាមដានដឹងថាជនសង្ស័យដែលធ្វើសកម្មភាពលួចកាច់.ក.ម៉ូតូរួចមកពួនសំងំក្នុងផ្ទះ ក៏ធ្វើការទំនាក់ទំនងទៅសមត្តកិច្ចព្រហ្មទណ្ឌកំរិតស្រាលភ្លាមៗចុះមកក្របួចបានតែម្តង។
ក្រោយក្របួចបានជនសង្ស័យចំនួន៣នាក់ជំនាញខាងកាច់.ក.ម៉ូូតូរួចរួមនិងវត្ថុតាងមានម៉ូតូ២គ្រឿងម៉ូតូ១គ្រឿងម៉ាកកាវ៉ាសាគីដែលពាក់ស្លាកលេខ ខេមរៈភូមិន្ទសំរាប់ជិះធ្វើសកម្មភាពបានយកទៅធ្វើការសួរនាំនៅព្រហ្មទណ្ឌកំរឹតស្រាលរាជធានីភ្នំពេញតាមនិតិវិធីនៃច្បាប់ ៕