រថភ្លើង Tramway ស៊េរីទំនើប ៣គ្រឿង បានមកដល់កម្ពុជាហើយ
ព្រះសីហនុ៖ រថភ្លើង Tramway ស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បញ្ជាទិញពីប្រទេសម៉ិកស៊ិកបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ រថភ្លើងស៊េរីទំនើបនេះ នឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមជម្រាបថា រថភ្លើង Tramway ថ្មីនេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ហើយមានបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារស្វ័យប្រវត្តិ ,ជណ្តើរ,កៅអី, ម៉ាស៊ីនត្រជាក់,បន្ទប់ទឹក ,កន្លែងដាក់អីវ៉ាន់,ប្រព័ន្ធអ៊ីនធឺណិតWifi ,ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មាន
តាមវីដេអូ និងរត់បានល្បឿនលឿនដោយចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៕