Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនផ្កាយ១និងនគរបាល៥នាក់រួចដោះលែងវិញភ្លាមៗ

ភ្នំពេញ៖ ប្រភពព័ត៌មានមួយចំនួនបានអោយដឹងថា មានករណី តម្រួតបទបញ្ជាចាប់ខ្លួន មន្រ្តីនគរបាល ប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយ១ម្នាក់ផងដែរ ដែលត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុ ច្បាស់លាស់។
យ៉ាងណាក៏ដោយតាមពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយមានការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញភ្លាមៗតែម្តង។
ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែល ពួកគេចុះទៅនោះ មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឲ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ មិនដឹងជាមានរឿងអ្វីនោះឡើយ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ពិតជា មានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនេះមែន ដោយចាប់ក្រៀកបញ្ជូនឡើងរថយន្តតែម្តង៕