ជនសង្ស័យ២នាក់និងថ្នាំញៀនមួយចំនួនធំត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្ក្រាបបាន
កំពង់ឆ្នាំង៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំងនិងកម្លាំងនគរបាលស្រុកបរិបូណ៌ សហការជាមួយកងរាជអាវុធហត្ថ ស្រុកបរិបូរណ៍ ក្រោមការបញ្ជាដឹកនាំពីលោក ព្រះរាជអាជ្ញា យូ ទិត្យវឌ្ឍនៈ និង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៩បានចុះបង្ក្រាបករណីគ្រឿងញៀន មួយកន្លែង ចំណុចផ្ទះឈ្មោះ ហែម ចាន់ថន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃតាម៉ូង ឃុំផ្សារ ស្រុកបរិបូរណ៍ លទ្ធផលៈ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ៖ ទី១-ឈ្មោះ ខៀវ សុវី ភេទប្រុស អាយុ ២៦ឆ្នាំ និងទី២-ឈ្មោះ យូ ចិត្រា ភេទប្រុស អាយុ ២៧ឆ្នាំ (អ្នកទាំង ០២ រស់នៅភូមិ ឃុំ ខាងលើ) ។
ដកហូតបាន៖ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន ០៣កញ្ចប់,ទឹកថ្នាំKETAMINE ៥០ប្រអប់ ក្នុង១ប្រអប់ ២៥ដប់, ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង សម្ភារៈវេច់ខ្ចប់មួយចំនួន, រថយន្ដ១គ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ផ្លាកលេខ 2AF 3842 ម៉ូតូ ០១គ្រឿងម៉ាកឌូគពាក់ផ្លាកលេខ 1GP 9640, កាំបិតចុងស្រួច ០១ដើម, ប្រាក់ដុល្លាចំនួន ៣៩៥០$,ប្រាក់រៀល ៧.០០០.០០០រៀល, ខ្សែកពណ៌លឿងស្លេក ០៤ខ្សែ, ខ្សែកពណ៌ ០១ខ្សែ ខ្សែដៃ ០១ខ្សែ កងដៃ ០១ ចិញ្ចៀន ៤វង្ស, ទូរស័ព្ទដៃ ១០គ្រឿង ម៉ាក អាយហ្វូន ០៣គ្រឿង នូគៀចុចពឹល ០៣គ្រឿង ហួវៃ ០២គ្រឿង អឹមហ្វូន ០១គ្រឿង និង AIS ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕