កម្លាំងចំរុះខណ្ឌឫស្សីកែវចុះរដ្ឋបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៧នាក់
ភ្នំពេញ៖ លោកគល់យី អធិកាខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងនគរបាលនិងប្រជាការពារចុះធ្វេីរដ្ឋបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៧នាក់និងវត្ថុតាងមួយចំនួន ហេតុការនេះបានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ មករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ក្រុុមទី០១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក គល់ យី បានឲ្យដឹងថាកំលាំងចំរុះខណ្ឌ និងប៉ុស្តិ៍ទាំង០៧ក្នុងខណ្ឌឬស្សីកែវ និងប្រជាការពារសង្កាត់ទួលសង្កែ០១ សង្កាត់ឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឬស្សីកែវ ក្នុងកិច្ចប្រតិបត្តិការនេះឃាត់បានជនសង្ស័យប្រុសស្រីចំនួន ១៧នាក់ ក្នុងនោះស្រី ០៤នាក់។
រួមទាំងវត្ថុតាងខាងក្រោម៖កាំភ្លើងខ្យល់ ០១ដេីម គ្រាប់កាំកង់មួយប្រអប់-ក្រាមពណ៌សថ្លាចំនួន ១៧ កញ្ចប់ ក្នុងនោះ១៦ កញ្ចប់តូច និង ០១ កញ្ចប់ធំ-ម៉ូតូចំនួន ០៤គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HI-9206, ម៉ាកធូដេ ពណ៌ស គ្មានស្លាកលេខ,ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-5742 និងម៉ាកស្មាសវី ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ កណ្តាល 1T-0045-ទូហ្គេមបាញ់ត្រីចំនួន ០២គ្រឿង-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ស្លាកលេខម៉ូតូ ០១សន្លឹក លេខ ភ្នំពេញ 1BM-3084និងកង់ស្ព័រម៉ូតូ ០៤កង់។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕