Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទុះអាវុធ៣គ្រាប់នៅក្នុងភោជនីយដ្ឋានទន្លេ បង្កការភ័យខ្លាចសមត្ថកិច្ចនិងអាវុធហត្ថខណ្ឌដង្កោបានត្រឹមចុះពិនិត្យមើល

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានជិះម៉ូតូ២គ្រឿងចូលទៅផឹកសុីក្នុងភោជនីយដ្ឋានទន្លេ ហើយខឹងនារីជាបុក្គលិកហាងម្នាក់មិនយកចិត្តទុកដាក់មកអង្គុយកំដរ ក៏ខឹងដកកាំភ្លើងខ្លីបាញ់៣គ្រាប់រួចនាំគ្នាប្រញាប់ប្រញាឡើងជិះម៉ូតូគេចខ្លួនបាត់អស់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ និងប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ចនិងអាវុធហត្ថចុះដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភោជនីយ៍ដ្ឋានទន្លេ ផ្ទះលេខ៣០៥ ផ្លូវលេខ០៣ ក្នុងបូរីពិភពថ្មី សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកឌ្រីមសង់ និង១ទៀតម៉ាកហុងដាប៊ីតមិនចាំស្លាកលេខ បាននាំគ្នាចូលមកផឹសុីនៅក្នុងភោជនីយដ្ឋានកើតហេតុខាងលើ ដោយបាននាំគ្នាផឹសុីធម្មតាតែមួយសន្ទុះក្រោយមក ពួកគេក៏បានហៅនារីម្នាក់ជាបុក្គលិកធ្វើការនៅហាងទីនោះមកអង្គុយកំដរលេង ដើម្បីផឹកសុីឲ្យ សប្បាយបន្ថែមទៀត តែដោយសារមានភ្ញៀវច្រើនពេកនារីរូបនោះបានដើរទៅចាក់ស្រាឲ្យភ្ញៀវតុផ្សេងៗទៀតដែលជាភ្ញៀវនៅក្នុងហាងនោះ រួចក៍បានដើរមកអង្គុយនៅតុជនសង្ស័យទាំង៣នាក់វិញ ខណះនោះធ្វើឲ្យជនសង្ស័យមិនសប្បាយចិត្តនិងខឹងសំបាយ៉ាងខ្លាំងក៍បានដកកាំភ្លើងកាំបាញ់ក្រោយតុចំនួន៣គ្រាប់ រួចក៍ប្រញាប់ប្រញានាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
បន្ទាប់មកក៏មានការភ្ញាក់ផ្អើល និងឆោលឆោអ្នកនៅផឹកសុីក្នុងហាងខាងលើ ភ្លាមនោះគេក៏ឃើញមានកម្លាំងសមត្ថកិច្ចស្លៀកពាក់សុីវិលមួយក្រុម និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអាវុធហត្ថជាច្រើននាក់ចុះមកដល់កន្លែងកើតហេតុ រួចបានសហការណ៍ជាមួយខាងម្ចាស់ហាងសូមបើកមើលកាមរ៉ាសុវត្ថិភាពងាយស្រួលសម្គាល់មុខសញ្ញាដើម្បីស្វែងរកចាប់ជនសង្ស័យទាំង៣នាក់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ហើយបានប្រមូលយកភស្តុតាង រួចនាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់ ៕