ក្រុមហ៊ុន Amazonថ្លើមធំណាស់យករូបព្រះបាទជ័យវរ័ន្មទី៧ធ្វើគម្របបង្គន់និងកំរាលជើងដាក់លក់តម្លៃថោក….
វាជារឿងគួរឲ្យហួសចិត្តណាស់ !! រឿងរ៉ាវចាស់មិនដោះស្រាយផង ស្រាប់តែផ្ទុះការប្រតិកម្មសារជាថ្មីចំពោះក្រុមហ៊ុន របស់អាមេរិកមួយនេះដដែលបានបង្ហោះនៅក្នុងទីផ្សាររបស់ខ្លួន ដោយយករូបព្រះបាទជ័យវរ្ម័នទី៧ ឬព្រហ្មមុខបួន យកមកធ្វើជាគម្របបង្គន់ និងជាកម្រាលជើងដាក់លក់ក្នុងតម្លៃហួសចិត្ត ១៩.៩៩ដុល្លារ ដែលវាកាន់តែបង្ហាញថា ក្រុមហ៊ុននេះកាន់តែផ្គើនដល់ប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងៗ។
កាលពីថ្ងៃទី ១៥ខែមករាឆ្នាំ២០១៩ រូប ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែលត្រូវបាន គេទទួលស្គាល់ទូទាំងពិភពលោក ត្រូវបានក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិច ឌីសាញ យកទៅដាក់ លើគ្របបង្គន់និង កំរាលជើង ដាក់តាំងលក់នៅលើអនឡាញ តាម ក្រុមហ៊ុន Amazon ដ៏ល្បី ។បញ្ហានេះ ប្រជាពលរដ្ឋ កម្ពុជា បានសម្តែងការមិនពេញចិត្តចំពោះទង្វើរនិងសកម្មភាព របស់ក្រុមហ៊ុន អាមេរិចមួយនេះដែលបាន ប្រមាថ បុព្វបុរសខ្មែរ ដែលមិនអាច ទទួលយកបានឡើយ ។ហើយក៍មានប្រជាពលរដ្ឋខ្មែរជាច្រើនបានប្រតិកម្ម ចំពោះក្រុមហ៊ុន អាម៉ាហ្សូនរបស់សហរដ្ឋអាមេរិក ដ៏ល្បីដែលបាន យករូបប្រាង្គប្រាសាទអង្គរវត្ត មកធ្វើជាគម្របបង្គន់ និងកំរាលជើងដាក់លក់តាមទីផ្សារអនឡាញ នៅក្នុងតម្លៃថោកបំផុត ដែលគេអាចសន្និដ្ឋានបានថា ប្រហែលជាមានចេតនាបន្ថោកតម្លៃដ៏កម្ពុជាទៀតផង ៕