លោកផ្កាយ២ហាក់ នីផឹកសុីស្រវឹងខឹងអ្នករួមតុបាញ់ជាច្រើនគ្រាប់ នៅមុខហាង បុផ្ផាភូមិថ្មី
ភ្នំពេញ៖ លោកផ្កាយ២ម្នាក់ដែលគេស្គាល់ថា ឈ្មោះ ហាក់ នីមានតួនាទីជា ឧត្តមសេនីយ៏ ទោនៅអគ្គលេខាធិការរដ្ឋាន ក្រសួងកាពារជាតិ ផឹកស្រវឹង បានផ្ទុះអាវុធ ជាច្រើន គ្រាប់ នៅមុខហាង បុផ្ផាភូមិថ្មី ស្ថិតនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រលប់ថ្ងៃទី ១៨មករាឆ្នាំ២០១៩ ដោយសារ ស្រវឹង ខឹងមិត្តភក្រ្ត័ ផឹកស៊ីជាមួយ ។
បើតាមសមត្ថកិច្ចមូលដ្ឋានដែលចុះទៅស្រាវជ្រាវបានឲ្យដឹងថា ការផ្ទុះអាវុធ បង្កឡើងដោយ ឧត្តមសេនីយ៏ ទោ ហាក់ នី មូលហេតុដោយសារ ផឹកស៊ីស្រវឹង កើត ជា ជម្លោះពាក្យ សម្តី ជាមួយ មិត្តភក្ត្រ័ នៅ ក្នុងវង់ផឹកស៊ីក្នុងហាងបុផ្ផាភូមិថ្មី ប៉ុន្តែគេពុំដឹងថា មូលហេតុ ដែលនាំឲ្យ មានជម្លោះ នោះ ផ្តើមឡើងដោយ សារ ជម្លោះដណ្តើម ស្រី? រឺ ជម្លោះអ្វី ផ្សេង អោយច្បាស់នោះទេតែជនបង្កបានបោកទូរសព្ទ័ដៃចោលមួយគ្រឿងទៀតផង ។
តាមប្រភពខាងលើបានឲ្យដឹងទៀតថានៅល្ងាចថ្ងៃទី ១៨ មករាឆ្នាំ២០១៩ គេឃើញ លោក ឧត្តមសេនីយ៏ ទោ ហាក់ នី បានជិះរថយន្តឡង់គ្រីស័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ខម .០១ .០០៦២ ចូលទៅផឹកសុីរួមនិង មនុស្ស ប្រុស ៣នាក់ទៀតនៅក្នុងហាង បុផ្ផាភូមិថ្មី ស្ថិតនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។លុះពេល ផឹកទឹក ប្តូនិស្ស័យ ច្រើនទៅ ក៏កើតជាជម្លោះពាក្យ សម្តី ជាមួយ បុរស៣នាក់ នោះ យ៉ាងខ្លាំង ប៉ុន្តែគេពុំដឹងថា ជម្លោះនោះ ផ្តើម ឡើង ដោយសារអ្វី ឲ្យច្បាស់នោះទេរហូតដល់បោកទូរសព្ទ័ចោលមួយគ្រឿងទៀតផង ។ក្រោយមកគេ ឃើញ លោក ឧត្តមសេនីយ៏ ទោ ហាក់ នី
ឪបានដើរចេញពីក្នុងហាង ចូលទៅក្នុងរថយន្ត បើកចេញពីហាង បានបន្តិច ក៏ដកកាំភ្លើង បាញ់ឡើងលើ ប្រមាណជិត១០ គ្រាប់រួចចេញបាត់ ទៅ ។
ប្រភពបង្ហើបឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលរដ្ឋានបានចុះទៅដល់ កន្លែង កើតហេតុ សួរនាំ ប៉ុន្តែ លោក ហាក់ នី និងបក្ខពួកបាន ចេញឡានទៅបាត់អស់ហើយ ។ សមត្ថកិច្ចបានត្រឹមដើរ រើសសំបកគ្រាប់ ធ្វើរបាយការណ៏ជូនទៅថ្នាក់លើ ប៉ុណ្ណោះ ។
តាមសេចក្តីរាយាករណ៏ បានឲ្យដឹងថា ករណីផ្ទុះអាវុធ បែបអនាធិបតេយ្យនេះ កំលាំង សមត្ថកិច្ច និង កងរាជអាវុធហត្ថ បាន កំពុង បើកការសើបអង្កេតស្រាវជ្រាវ ស្វែងរកជនដៃដល់ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ។
យើងពុំអាច សុំការបំភ្លឺ ពី លោកឧត្តមសេនីយ៏ ហាក់ នី បានទេយើងរងចាំការ ប៉ុន្តែបើតាមមន្ត្រីនគរបាលខណ្ឌជ្រោយចង្វារឱ្យដឹងថា ពិតជាមានករណីបាញ់បោះសេរីជិត១០គ្រាប់មែនប៉ុន្តែខាងបញ្ជាការប៉េអឹមខណ្ឌជ្រោចង្វារជាអ្នកស្រាវជ្រាវករណីនេះ។
សូមរំលឹកថាកន្លង មកប្រមុខ សម្តេច តេជោ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបាន ប្រកាស ចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ អ្នកបាញ់បោះ សេរី ដោយគ្មានការលើកលែង ឡើយបើ ទោះបីជាអ្នកនោះជាអ្នកធំ ឬអ្នកណាក៏ដោយអោយតែប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់ ។
ករណីនេះ ប្រជាពលរដ្ឋសង្ឈឹមថា សមត្ថកិច្ច ជំនាញ និងមានចំណាត់ការ ចំពោះ ជនបង្ក ផ្ទុះអាវុធ បង្កឲ្យមានការ ភ្ញាក់ផ្អើល នេះ ទៅតាមច្បាប់ដើម្បីជាការ ព្រមានទៅ មនុស្ស ដទៃទៀត កំអាងមាន បុណ្យសក្ត័ បាញ់បោះសេរី មើលតែប្រទេស គ្មានច្បាប់ ទម្លាប់ ។
បើតាមប្រភពមួយបង្ហើបឱ្យដឹងថាជនបង្កគឺមានចរិតឆេវឆាវណាស់ឱ្យតែស្រវឹង តែងតែបាញ់បោះស្ទើរាល់លើក ។
បើទោះបីយ៉ាងណាករណីបាញ់បោះនេះមិនមានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយគ្រាន់តែមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិតែប៉ុណ្ណោះ ៕