ផ្ទះប្រជាពលរដ្ឋ២ខ្នងត្រូវអគ្គីភ័យលេបត្របាក់ខ្ទេចគ្មានសល់
ភ្នំពេញ៖ អគ្គិភ័ឆាបឆេះផ្ទះ២ខ្នងយ៉ាងសន្ធោសន្ឋៅ បង្កការ
ភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ខែមករាឆ្នាំ២០១៩ នៅចំណុចក្រុម៥ភូមិព្រែកទាល់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបប លក់ខោអាវជជុស ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
បើយោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់កំពុងតែដេកលង់លក់នៅក្នុងបន្ទប់ស្រាប់តែមានអគ្គីភ័យបានឆាបឆេះ និងរាលដាលនៅក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ភ្លាមៗគាក់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកនិងទាក់ទងទៅខាង កម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ ចេញរថយន្តជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ តែអកុសលផ្ទះ២ខ្នងត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង បំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួនធំ តែមិនបណ្ដាលឲ្យមានអ្នករងរបួសឬក៏ស្លាប់នោទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គីភ័យខាងលើ កម្លាំងអន្តរាគមន៍ប្រើពេលវេលាជាង១ម៉ោង ក្នុងការបាញ់ពន្លត់ដោយប្រើទឹកអស់ចំនួន២៣ឡាន ទើបគ្រប់គ្រងស្ថានការបាន។
ចំពោះករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានសន្ឋិដ្ឋានថា បណ្ដាលពីទុស្សេខ្សែរភ្លើង ៕