សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់រួមនិងថ្នាំញៀន៧៥កញ្ចប់
ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងខេត្តកណ្តាលបាន បើកកិច្ចប្រត្តិបតការចុះបង្រ្កាប់ការជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដកហូតបានថ្នាំញៀនចំនួន៧៥កញ្ចប់
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨នៅ ចំណុចភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាល ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន០៤នាក់មានឈ្មោះ៖
ទី១ / ឈ្មោះ ហួត ហ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុការ ទីលំនៅភូមិ អម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០១ឆ្នាំ ពីបទ ជួញដូរគ្រឿងញៀន)។
ទី២ / ឈ្មោះ មន គង្គា ហៅ តុល ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ០១ខែកន្លះ ពីបទ ជួញដូរគ្រឿងញៀន) ។ ទី៣ / ឈ្មោះ ស៊្រន ទិ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ រួមនិងវត្ថុតាង៖-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) សរុប ចំនួន៧៥ កញ្ចប់ (ធំ ០១កញ្ចប់ , តូច ៧៤កញ្ចប់) ។
ក្នុងនោះ ជារបស់ឈ្មោះមន គង្គាចំនួន៤៥កញ្ចប់របស់ឈ្មោះស្រ៊ន ទីចំនួន៥កញ្ចប់និងរបស់ឈ្មោះសំ គុនចំនួន២៥កញ្ចប់។
បើតាមសមត្ថកិច្ចនគរបាលបានឲដឹងថា មុនពេលកើតហេតុ ដោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋថានៅចំណុចខាងលើ-មានឈ្មោះ ហួត ហ៊ីម កំពុងប្រើប្រាស់គ្រឿងញៀន(ម៉ាទឹកកក) នៅភូមិ អម្ពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការស្រុកបានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងយ៉ូវចុះទៅដល់កន្លែងកើតហេតុក៍បានធ្វើការពិនិត្យសាវជ្រាវ នឹងបាននាំខ្លួនជនសង្ស័យឈ្មោះ ហួត ហ៊ីម មកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។ខណះពេលនោះឈ្មោះ ហួត ហ៊ីម បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ពីឈ្មោះ តុល នៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ជាច្រើនដង និងទិញពីក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ដើម្បីយកមកប្រើប្រាស់។លុះ
នៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃ ខែឆ្នាំកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានធ្វើការត្រួតពិនិត្យឆែកឆេរ នៅបន្ទប់ឈ្មោះ មន គង្គា ហៅតុល នៅភូមិ កណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៤៥កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ៤៤កញ្ចប់)នៅខ្លួនឈ្មោះមន គង្គាហៅតុល នឹងនៅខ្លួនឈ្មោះ ស៊្រន ទិ ចំនួន ០៥កញ្ចប់តូចទៀត រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មន គង្គា ហៅតុល បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ១៥០$ ពីបុរសម្នាក់មិនស្គាល់ ឈ្មោះ នៅចំណុច វាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីវិចខ្ចប់លក់បន្ដ។ នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃខែឆ្នាំដដែល ដោយទទួល បានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល អនុញ្ញាតិអោយបន្ដធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ឈ្មោះ សំ គុន ភេទស្រី អាយុ ៤៤ឆ្នាំ នៅភូមិ គោកអណ្តែក ឃុំស្អាងភ្នំ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ២៥កញ្ចប់តូច ។ ប៉ុន្តែជនសង្ស័យឈ្មោះ សំ គុន បានគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់ ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕