ដោយសារបញ្ហាចញ្ចឹមជីវិតមកធ្វើកម្មករសំណង់មិនបានប៉ុន្មានខែផងក៏ត្រូវខ្សែរភ្លើងផ្ដាច់យកជីវិត
កោះកុង÷នារសៀលថ្ងៃទី២២ខែមករាឆ្នាំ២០១៩ វេលាម៉ោង៤.៣០នាទីមា នករណីកម្មករសំណង់ម្នាក់ត្រូវបានខ្សែរភ្លើងឆក់ស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដែលមានទីតាំងស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើយោងតាមប្រភពពីកម្មករសំណង់ជាមួយគ្នាបានអោយដឹងថា ពួកគាត់បាននាំគ្នាមកធ្វើសំណង់អោយម្ចាស់ឈ្មោះ នាម យ៉ុង ជាចៅសង្កាត់ស្មាច់មានជ័យ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ទី៣ដើម្បីរៀបព្រឹលបង្អួច នៅពេលនោះជនរងគ្រោះបានបង្វែងាកខ្លួនមកស្រាប់តែឈានជើងជាន់ចំដែកសសៃរដែលគងលើខ្សែរភ្លើងស្រាតក៏បណ្ដាលអោយឆក់ជនរងគ្រោះធ្លាក់មកទើជាន់ទីពី ហើយក៏នាំគ្នាយកជនរងគ្រោះមកជាន់ក្រោមរួចយកខ្សាច់កប់ជនរងគ្រោះមួយសន្ទុះធំក៏ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត តែអកុសលអីជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ប្រភពពីកម្មករដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ វិត ឆាន់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។
ក្រោយការពិនិត្យនិងធ្វើកោសល្យវិច្ច័យពីសំណាក់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចជំនាញឃើញថាសាកសពបុរសខាងលើ ពិតជាត្រូវបានខ្សែរភ្លើងឆក់ស្លាប់ដោយពិតប្រាកដមែន ហេតុនេះក្រោយការពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សាកសពអោយទៅសាច់ញ្ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕