Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឧត្តមសេនីយ៍ត្រី (យោធា) ផ្កាយ១ម្នាក់ ជិះម៉ូតូបុករថយន្តបោកក្បាលស្លាប់គួរឲ្យសង្វេក

ភ្នំពេញ ៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែល​លោក ឧត្តមសេនីយ៍ត្រី (យោធា) ផ្កាយ១ម្នាក់ ជិះម៉ូតូហុងដាឌ្រីម ទៅបុករថយន្តហុីយ៉ាន់ដាយកំពុងបត់ឆ្លងផ្លូវចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបោកក្បាលនិងរថយន្តស្លាប់ភ្លាមៗ​នៅនិងកន្លែង កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ម៉ន ឡុន ភេទប្រុស អាយុ៥២​ឆ្នាំ មុខរបរ (យោធា) មានឋានៈថ្នាក់ឧត្តមសេនីយ៍ត្រី កងឯក​ភាព សេនាធិការដ្ឋានកងអន្តរាគមន៍ អគ្គបញ្ជាការ មានទីលំ​នៅ​ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-7033 ។ ចំណែក តៃកុងឡានមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ដោយបើករថយន្តម៉ាក់HYUNDAI ពណ៌ទឹកប្រាក់ ឆ្នូតក្រហម​លាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1851 ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្ត ម៉ាក់HYUNDAI ធ្វើដំណើរតាម​បណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងមកត្បូង ខណះ​មកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវបំរុងចូលរោងចក្រ តែដោយសាររោងចក្របិតទ្វា រថយន្តខាងលើក៏រយ៉ែថយក្រោយវិញ ស្របពេលជនរងគ្រោះជិះម៉ូតូលឿង ទិសដៅពីត្បូងមកជើង មកដល់បុករថយន្ត ម៉ាក់ HYUNDAI ពីចហៀងកន្ទុយក្រោយពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះខាងលើបោកក្បាល ផុងលលារ ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកម៉ូតូអូសចេញពីរថយន្តប្រហែល២០ម៉ែត្រ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្ត HYUNDAI បានចុះគេចខ្លួនបាត់ស្រមោល ទើបមានសមត្ថកិច្ចមូលដ្ឋានចុះមក​ដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែក​សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕