ប្រជាពលរដ្ឋ រស់នៅតាមមាត់ប្រឡាយបាក់ទូក៣៥គ្រួសារផ្ទុះការតវ៉ាលើកគ្នា ទៅសាលាខណ្ឌឬស្សីកែវ បន្ទាប់ពីអាជ្ញាធរ បានជួនដំណឹងអោយរុះរើ
ភ្នំពេញ៖ ប្រជាពរដ្ឋចំនួន ៣៥គ្រួសារ រស់នៅ តាមមាត់ប្រឡាយ បាក់ទូក ក្នុងភូមិ បាក់ទូក សង្កាត់ទួលសង្កែទី១បានជួបប្រមូលនិងលើកគ្នា ទៅសាលាខណ្ឌឬស្សីកែវ ដើម្បី តវ៉ាស្មើសុំអោយសាលារាជធានីភ្នំពេញ ជួយដោះស្រាយគោលនយោបាយ អោយបានសមស្របនិងសុំកាន់កាប់បន្តទៀតបន្ទាប់ពីអភិវឌ្ឍន៍ធ្វើជើងស៊ីផាយប្រឡាយរួចរាល់។
ការវ៉ានិងលើកគ្នា ទៅសាលាខណ្ឌឬស្សីកែវ នេះបានធ្វើឡើងកាលពីវេលាម៉ោង ប្រមាណ ៩ព្រឹកថ្ងៃទី២៥ខែ មករា ឆ្នាំ ២០១៩បន្ទាប់ពីសាលាខណ្ឌឬស្សីកែវជួន ដំណឹងអោយ ពួកគាត់រុះរើសំណង់ផ្ទះរបស់ខ្លួន ចេញដោយទុករយះពេល៧ថ្ងៃ។
តាមប្រជាពលរដ្ឋ បានអោយដឹងថា អាជ្ញាធរ មិនគួរ ធ្វើបែបនេះនោះទេ នៅពេលដែល ពួកគាត់រស់នៅសុខៗ ស្រាប់តែ អាជ្ញាធរ ជួនដំណឹងអោយគាត់រុះរើ លំនៅដ្ឋានរបស់ខ្លួន ដោយ ពុំទាន់ បានដោះស្រាយអ្វី ទាំងអស់។
ពួកគាត់បានបន្តទៀតថា ប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ បានរស់នៅមាត់ប្រឡាយ តាំងពីកំឡុង ឆ្នាំ ១៩៨១មកម្លេះមិនគួរអាជ្ញាធរ មកដេញ ចេញដោយពុំបានដោះស្រាយនោះទេតើអោយពួកគាត់ទៅរស់នៅទីណា ។
ប្រជាពលរដ្ឋ ក៍បានទទួចសុំសាលារាជធានីភ្នំពេញមេត្តា ជួយដោះស្រាយអោយពួកគាត់បានសមរម្យ ។ បើសិនជាអភិវឌ្ឍន៍ហើយផ្ទៃដីនៅសល់ សុំកាន់កាប់បន្តទៀត ។
នៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ ប្រជាពលរដ្ឋ ក៍បានជួប លោក ប្រាជ សីហា អភិបាលរងខណ្ឌឬស្សីកែវ ។
លោកប្រាជ សីហា បានអោយដឹងថា បងប្អូន មិនអាចរស់នៅ មាត់ប្រឡាយនេះបានរហូតទេ តាម គោល សាលារាជធានីភ្នំពេញតម្រូវអោយបងប្អូនចាកចេញនិងធ្វើការអភិវឌ្ឍន៍ប្រឡាយ ដោយបុកស៊ីផាយ។ បងប្អូន ចាកចេញទៅរកទីតាំងថ្មី បើឯកភាពអាជ្ញាធរ នឹងស្នើទៅសាលារាជធានីភ្នំពេញ ហើយ បងប្អូនស្នាក់នៅកន្លែងចាស់នេះសិន រងចាំ អាជ្ញាធរ ចាក់ដីរៀបចំទីតាំងថ្មីរួចរាល់ ។ ទោះបីជាយ៉ាង ណា ប្រជាពលរដ្ឋ ក៍បានឯកភាព និងប្រជាពលរដ្ឋខ្លះទៀត មិនឯកភាពឡើយ ដោយ ទាមទារអភិវឌ្ឍន៍ នៅកន្លែង ព្រោះតំបន់ដែលពួកគាត់កំពុងតែរស់នៅ មិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ប្រឡាយនោះទេគឺគ្រាន់តែដកថយបន្តិចអាចធ្វើជើងផាយបានហើយ ។
ចុងក្រោយពួកគាត់បានសុំណូមពរទៅដល់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ជួយរកដំណោះស្រាយឲ្យពួកគាត់ផង ៕