សមត្ថកិច្ចបង្ក្រាបទីតាំងម៉ាស្សាកោសជប់ឃាត់ខ្លួនថៅកែប្រុស-ស្រី២នាក់និងនារីបម្រើការ២នាក់
ភ្នំពេញ៖ ម្ចាស់ទីតាំងម៉ាស្សាកោសជប់ ប្រុសស្រី២នាក់និងនារីបម្រើការងារ២នាក់ទៀត ដែលស្ថិតនៅផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិជន ចុះបង្ក្រាបនិងឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយពួកគេពាក់ព័ន្ធករណី លួចបង្កប់សេវាបម្រើផ្លូវភេទ ។
ក្នុងប្រតិបត្ដិការណ៍ចុះបង្ក្រាបករណីខាងលើនេះ គឺមានការសម្របសម្រួលដោយលោកស្រី ស្រឺុ វណ្ណី ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ចុះមកផ្ទាល់ផងដែរ ។
យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ ដោយទទួលបានពាក្យបណ្ដឹងរបស់ម្ដាយនារីបម្រើការនៅក្នុងទីតាំងម៉ាស្សាម្នាក់ដែលមានអាយុ១៧ឆ្នាំ បាមចាញ់ល្បួងរបស់គេឱ្យមកធ្វើការក្នុងហាងម៉ាស្សា រួចក៏ល្បួងឱ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវ ហើយនារីនោះក៏បានតេទៅប្រាប់ម្ដាយ រួចម្ដាយក៏ទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនឲ្យជួយអន្តរាគមន៍ ។ ខណះសមត្ថកិច្ចជំនាញទទួលពាក្យបណ្ដឹងរួចហើយ ក៏បានបើកការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងខាងលើតែម្ដង ។
ក្រោយពីបញ្ចប់ការចុះបង្ក្រាបករណី ដែលលួចបង្កប់សេវាបម្រើផ្លូវភេទ ខាងលើនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការងារអនីតិជន២នាក់ បញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដើម្បីសួរនាំបន្ដនីតិវិធី ៕