Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ហ្គេមបាញ់ត្រីដុះស្លែបើកលេងយ៉ាងរលូនផ្គើននិងបទបញ្ជារបស់លោក​ស្នងការ​នគរ​បាលរាជធានី​ភ្នំពេញ

ភ្នំពេញ៖​ ទីតាំង​ហ្គេមបាញ់ត្រី​ ដុះស្លែមួយកន្លែងកំពុងបើក​បំរើ​និងទទួលក្រុមញៀនល្បែងយ៉ាងរលួន​ បង្អួតភ្នែកអាជ្ញាធរមានសមត្ថកិច្ច​ ដែលមានទីតាំងក្នុងដីឡូត៍មួយកន្លែងតាមបណ្ដោយផ្លូវបេតុង​ ក្រោយវត្តគោក​បញ្ជន់​ ស្ថិតក្នុងភូមិ​ចោមចៅ៣​សង្កាត់​​ចោមចៅ២ ខណ្ឌ​ពោធិ​សែនជ័យ​ រាជធានីភ្នំពេញ​ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំង បនល្បែងមួយនេះ គេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិប តេយ្យ សង្ស័យតែទីតាំងមួយនេះមានការប្រើប្រាស់គ្រឿងញៀនទៀតផង តែមិនដែលឃើញ អាជ្ញាធរ មានសមត្ថកិច្ច មូល​ដ្ឋាន ចុះមកទប់ឬបង្ក្រាបឡើយ ។
…ប្រជាពលរដ្ឋបានបន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងសុីសងដូច្នេះ​ ។

គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនា​យក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការ​យោគយល់ឡើយ ៖ មិនតែ ប៉ុណ្ណោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ឲ្យលោក អភិបាលនិងលោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាតនិងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា​ អ្វីដែលកត់សម្គល់ទៀតនោះនៅពេលថ្មីៗនេះ​ពេលដែល​ ឯកឧត្តម​ ស​ ថេត​ លោក​ឡើងមកកាន់តំណែង​ ជាស្នងការនគរបាល​ រាជធានីភ្នំពេញ​ លោក​ បានដាក់បទ​បញ្ជាឲ្យកម្លាំងសមត្ថកិច្ច​ ក្រោមឱវ៉ាទ​ របស់លោកត្រូវ​តែ​បង្ក្រាបទីតាំងទូរហ្គេមបាញ់ត្រីឲ្យអស់​ តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន​មិនបង្ក្រាប​ ៕