Saturday, September 21, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមអ្នកព័ត៌មាននិងគ្រួសារជនរងគ្រោះអំពាវនាវឲ្យសមត្ថកិច្ចខេត្តក្រចេះតាមចាប់ជនដែលវាយសម្លាប់អ្នកកាសែត

ក្រចេះ៖ យុវជនកាន់កាត កាសែត ម្នាក់ត្រូវបានក្រុមជនដៃ​ដល់ស្ទាក់វាយធ្លាក់ពីលើម៉ូតូស្លាប់នៅកន្លែងកើតហេតុនៅ​ចំណុចផ្លូវកែង៨៨ ភូមិជើងឃ្លេ ឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធី ភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ កាន់កាតវេបសាយ​(បាត់ដំបងប៉ុស្តិ៍)។

បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ​ ជនរងគ្រោះមានគ្នាបីនាក់នាំគ្នាជិះម៉ូតូទៅរាំលេងធុងបាស់ នៅចំណុចគីឡូ៩០ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល​ លុះដល់ម៉ោងកើតហេតុ ពួកគេបានឡើងជិះម៉ូតូ បំណងវិលត្រឡប់មកផ្ទះវិញ​ ដោយឈ្មោះ នី ធីរ៉ា ជា​អ្នកឌុប និងឈ្មោះ ប៉ែ នៅកណ្ដាល ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ សន ឬទ្ធី ជិះពីក្រោយ។

ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខក្រុមជន​ដៃដល់ ស្ទាក់ចាំវ៉ៃនិងយកដុំថ្មមកគុបលើពួកគេបណ្ដាលឲ្យជនរងគ្រោះដែលអង្គុយខាងក្រោយធ្លាក់ពីលើម៉ូតូ ហើយនាំគ្នាព្រួតវ៉ៃរហូតដល់ស្លាប់នៅកន្លែងតែម្ដង។

ក្រោយកើតហេតុក្រុមជនដៃដល់បានរត់គេចបាត់ ចំណែកជនរងគ្រោះដែលស្លាប់នៅចិញ្ចើមផ្លូវជាប់ព្រៃ​ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមចាប់ក្រុមជន​សង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕