ឧកញ៉ាគង់ក្រឹងកំពុងតែប្រើរូបភាពរបៀបសត្វកណ្ដៀរពូនដី ដើម្បីដឹកឈើឆ្លងទៅលក់នៅវៀតណាម
ខេត្តក្រចេះ៖ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្នួលបានឲ្យដឹងថា លោកឧកញ៉ា គង់ក្រឹង មេបញ្ជារការ រងវរៈការពារព្រំដែន លេខ២០៤ស្រុកស្នួលខេត្តក្រចេះដែល ទើប តែទទួលងារជា ឧកញ៉ាដោយសារការរកសុីធ្វើ ជំនួញ ឈើ នោះកំពុងតែ ធ្វើសកម្មភាពប្រមូលទិញឈើតាម ម៉ូតូ ជារូបភាពសត្វកណ្ដៀរនឹងរថយន្ត តូចធំគ្រប់ប្រភេទយកមកស្តុកទុក្ខដោយខុសច្បាប់នៅត្រង់ ចំណុចក្រោលគោខាងក្រោយបន្ទាយទាហ៊ានស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុក ស្នួលខេត្តក្រចេះដើម្បីរៀបចំដឹកឆ្លងដែនចូលទៅលក់នៅ ក្នុងទឹក ដី នៃប្រទេសវៀតណាម។ មន្រ្កីយោធា នៅវរៈ ការពារព្រំដែន លេខ ២០៤បានបង្ហើបឲ្យដឹងថាលោកឧកញ៉ា គង់ ក្រឹងអាចបន្តការងារ រកសុីឈើខុសច្បាប់បាន ដោយមានការឃុបឃិត គ្នាជាប្រពន្ធ័និងមានការបែងចែកផលប្រយោជន៍ដល់មន្ក្រី ជំនាញនិងសមត្ថកិច្ចពាក់ពន្ធ័ចាប់ពី ថ្នាក់ក្រោមដល់ថ្នាក់លើ។ ប្រជាពលរដ្ធរស់នៅនៅក្នុងស្រុកស្នួលខេត្តក្រចេះមួយចំនួនបានរក សុីឈ្នួលដឹកជញ្ជូនឈើតាមម៉ូតូទៅលក់ឲ្យលោកឧកញ៉ាគង់ក្រឹងដល់បន្ទាយយោធាវរៈការពារព្រំដែន លេខ២០៤ដោយពុំមានមន្រ្កីជំនាញឬសមតកិច្ចពាក់ពន្ធ័ណាហ៊ានបង្ក្រាបឡើយ។គេតែងតែសង្កេតឃើញមានរថយន្តដឹកឈើតូចធំគ្រប់ប្រភេទសម្រុកដឹកឈើអត់ច្បាប់ចេញពីខេត្តស្ទឹងត្រែងនិងក្រចេះមណ្ឌលគិរីហូរចូលទៅច្រករបៀងមួយកន្លែងដែលគេហៅថាច្រកដេបីដែលអង្គភាព លោក ឧកញ៉ាគង់ ក្រឹងកំពុងគ្រប់គ្រងដើម្បីឆ្លងចូលទៅក្នុងទឹកដីប្រទេសវៀតណាម។ភ្នាក់ងារ ឆ្លើយឆ្លងព័ត៍មាន ប្រចាំខេត្តក្រចេះបានរាយការណ៍មកថា មានរថយន្តតូចធំគ្រប់ប្រភេទរាប់សិបគ្រឿង ដែលសម្រុក ដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តស្ទឹងត្រែងក្រចេះនិងមណ្ឌលគិរី កំពុងធ្វើសកម្មភាពដឹកឈើខុសច្បាប់យ៉ាងអនាធិបតេយ្យចូលច្រករបៀងមួយដែលអ្នកស្រុកហៅថាច្រកដេបី(D3)ស្ថិតនៅក្នុងឃុំពីរធ្នូស្រុកស្នួលរួចឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀងដេបីនេះដែលជាច្រករបៀងកាន់កាប់ដោយឧកញ៉ា គង់ ក្រឹង ជាមេឈ្មួញរកសុីដឹកជញ្ជូនឈើ យូឆ្នាំមកហើយដោយដឹកឆ្លងទៅលក់ក្នុងប្រទេសវៀតណាម ។ច្រករបៀងនេះស្ថិតនៅភូមិ ត្រពាំងស្រែឃំុពីធ្នូ ស្រុកស្នួលតខេត្តក្រចេះគឺជិតនិងច្រកទ្វារទ្វេភាគីអន្តរជាតិវ៉ាលឺ ( ត្រពាំងស្រែ) សូមបញ្ជាក់ផងដែរ លោក ឧកញ៉ា គង់ ក្រឹង គឺជាមន្ក្រីយោធាវរៈការពារព្រំដែនគោកលេខ២០៤ចំណុះឲ្យកងពលតូចលេខ២១ យោធភូមភាគទី២៕