Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ដុតសំរាមមិនប្រយត្ន័រាលឆេះផ្ទះ៤ខ្នងបំផ្លាញទ្រព្យសម្បត្តិគិត​ជាប្រាក់ជាង១០មុឺនដុល្លារ

ខេត្តត្បូងឃ្មុំ៖ ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នងត្រូវបានអគ្គីភ័យ​ឆាបឆេះបំផ្លាញគ្មានសល់ ដោយសារតែការធ្វេសប្រហេស​ដុតសំរាម មិនប្រយត្ន័​ រាលឆេះផ្ទះ​ យ៉ាងសន្ធោរសន្ធៅ ឆ្លងពីផ្ទះមួយ ទៅផ្ទះមួយ រហូតអស់បួនខ្នង។
គ្រោះអគ្គីភ័យនេះបានកើតឡើងកាលវេលាម៉ោង០៩និង១០​នាទីព្រឹ​ក នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំទ្រាស ឃុំតាមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានអោយដឹងថាផ្ទះដែលបានឆាបឆេះទាំង៤មាន៖ទី១ម្ចាស់ផ្ទះឈ្មោះ​ កែវ​ សុភា ភេទស្រី​ អាយុ៥៦ឆ្នាំផ្ទះឈេីប្រក់ក្បឿងទំហំ៩x១២ម៉ែត្រ
ទី២ ម្ចាស់ផ្ទះឈ្មោះ យឹម តុងអាន ភេទប្រុស អាយុ៥៦ឆ្នាំ ផ្ទះឈេី ប្រក់ក្បឿងទំហំ ៥x២៣ម៉ែត្រ
ទី៣ ម្ចាស់ផ្ទះឈ្មោះ ហម ប៊ុនធឿន ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះឈេី ប្រក់ក្បឿងទំហំ ៤.៤០x២២ម៉ែត្រ
ទី៤ ម្ចាស់ផ្ទះឈ្មោះ ហម ធីតា ភេទស្រី អាយុ៣៥ឆ្នាំ ផ្ទះឈេី ប្រក់ក្បឿងទំហំ ៤.៦០x២២ម៉ែត្រ ។

សមត្ថកិច្ចបានបន្តថា​ កម្លាំងអន្តរាគមន៍បង្កានិងពន្លត់អគ្គីភ័យ បានចេញរថយន្តអន្តរាគមន៍បាញ់ពន្លត់អោយរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោងប្រមាណ១១និង០០នាទីព្រឹកថ្ងៃដដែលដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន០៥គ្រឿង ក្នុងនោះមានរថយន្ដអធិការដ្ឋាននគរបាលស្រុក មេមត់, ស្រុកពញ្ញាក្រែក, ស្រុកតំបែរ, ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្ដក្រុមហ៊ុនចំការកៅស៊ូមេមត់ ប្រេីប្រាស់ទឹកអស់ ១៥សុីទែន ស្មេីនឹង ៦០ម៉ែត្រគូប។

ដោយឡែកការខូចខាតរួមមាន៖​ ផ្ទះចំនួន០៤ខ្នងឆេះទាំង​ស្រុង, ម៉ូតូ០២គ្រឿង, គ្រឿងសង្ហារឹមមួយចំនួន, សម្ភាៈគ្រឿងអលង្កាមួយចំនួន,ម្រេចចំនួន០៧តោន,ស្រូវចំនួន​០១តោន និងសំភារៈ រួមទាំងឯកសារ មួយចំនួនទៀតសរុបជាទឹកប្រាក់ប្រមាណជាជាង ១០មុឺនដុល្លា ៕