អាងខ្លួនជាទាហានមានកាំភ្លើងដកបាញ់សេរីផ្អើលភ្ញៀវទេសចរណ៍រត់បាតជើងសព្រាត
កំពង់ឆ្នាំង ៖ ទាហាន នៅក្រសួងការពារជាតិ ម្នាក់មានតួនាទី អធិការកិច្ចក្រសួងការពារជាតិ សង្ស័យស្រវឹង ស្រាបានដកកាំភ្លើងខ្លីK54 បាញ់ចំនួន៣គ្រាប់ ភ្លៀវទេសចរណ៍ជាច្រើនរយនាក់បានរត់ជាន់ជើងគ្នា
ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
បើតាមប្រភពព័ត៌មានរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ដែលគេស្គាល់ថាជា ទាហានមានឋានន្តរសក្តិ ថ្នាក់ វីរៈសេនីយ៍ឯក មានឈ្មោះ រ៉េន រិទ្ឋី តួនាទីជា អធិការកិច្ចក្រសួងការពារជាតិ សង្ស័យស្រវឹងស្រាបានដកកាំភ្លើងខ្លី ម៉ាក K54 បាញ់ចំនួន ៣គ្រាប់ ធ្វើអោយផ្អើលដល់ភ្ញៀវទេសចរណ៍ ដែលកំពុងលេងកំសាន្ត ខ្លះរត់ឡើងគោក ខ្លះទៀតរត់ចូលរថយន្តយ៉ាងប្រញាប់ បើកចេញពីតំបន់ដែលកំពុងលេងនោះជាបន្ទាន់។
ប្រជាការពារក៏ដូចជាសហគមន៍ទេសចរណ៍និងសមត្ថកិច្ចការពារនៅកន្លែងកើតហេតុបានរត់ទៅចាប់ជនបង្កររួចបញ្ជូនមកកាន់អធិការនគរបាលស្រុកទឹកផុសដើម្បីចាត់ការតាមនីតិវិធី៕